Lyrics
រលករលេញ ពេញផ្ទៃជលសា
វាលវាងគង្គា ឆ្ងាយសន្លឹម
ពពកបាំងចន្ទ ឃើញប្រិមប្រិម
ដួងចិត្តរណ្តំ គិតប្រុសបង
ស្រណោៈរឿងដើម ដង្ហើមឈឺផ្សា
ស្ទើរប្រេះឱរា ព្រោះស្នេហ៍ស្នង
យប់អើយយប់ស្ងាត់ យប់បាត់រូបបង
យប់យូរ កន្លង ទន្ទឹងជានិច្ច
ខ្យល់សែនត្រជាក់ បក់មករំភើយ
ប្រុសបងអើយ អូនចាំ មិនភ្លេច
ចិត្តសែនកង្វល់ វិលតាមខែលិច
ស្ទើរដាច់ ជីវិតក្ស័យ
ឆ្ងាយអើយសែនឆ្ងាយ ឆ្ងាយពេកកន្លង
ឆ្ងាយពីប្រុសបង ដាច់អាល័យ
អូននឹកសែននឹក គេងនឹកស្រមៃ
សុបិន្ត រាល់យប់ថ្ងៃ ឃើញថ្លៃជីវិត
រលករលេញ ពេញផ្ទៃជលសា
វាលវាងគង្គា ឆ្ងាយសន្លឹម
ពពកបាំងចន្ទ ឃើញប្រិមប្រិម
ដួងចិត្តរណ្តំ គិតប្រុសបង
ស្រណោៈរឿងដើម ដង្ហើមឈឺផ្សា
ស្ទើរប្រេះឱរា ព្រោះស្នេហ៍ស្នង
យប់អើយយប់ស្ងាត់ យប់បាត់រូបបង
យប់យូរ កន្លង ទន្ទឹងជានិច្ច
ខ្យល់សែនត្រជាក់ បក់មករំភើយ
ប្រុសបងអើយ អូនចាំ មិនភ្លេច
ចិត្តសែនកង្វល់ វិលតាមខែលិច
ស្ទើរដាច់ ជីវិតក្ស័យ
ឆ្ងាយអើយសែនឆ្ងាយ ឆ្ងាយពេកកន្លង
ឆ្ងាយពីប្រុសបង ដាច់អាល័យ
អូននឹកសែននឹក គេងនឹកស្រមៃ
សុបិន្ត រាល់យប់ថ្ងៃ ឃើញថ្លៃជីវិត