Lyrics

សែនឆ្អែតណែននឹងលោកិយ
គ្មានអ្វី សង្ឃឹម
រស់កណ្ដាលភ្លៀងផ្គរគ្រហឹម
នឹមជីវិតទារុណធ្ងន់អ្វីម្ល៉េះទេ

បាត់បង់រស្មីនិស្ស័យសង្ឃឹម
ទឹកភ្នែករលឹម សន្សឹម សន្សឹមចាំថ្ងៃមរណា
រន្ទះបាញ់ផាំងបែកផ្ទាំងថ្មដា
ខ្លែងអើយដាច់ខ្សែសង្ខារ
ក្លាយជាផេះផង់ល្អងធូលីល្អិត

Lyrics continue below...

Don't want to see ads? Upgrade Now

ព្រះអើយតើខ្ញុំមានទោសព្រោះអ្វី
ទ្រូងពេញភក្ដី គ្មានគេប្រណីមេត្តាករុណា
ព្រាត់កូនព្រាត់ប្ដី ព្រាត់អស់អឺយទាំងគ្រួសារ
អកអើយអកអនាថា
អនិច្ចារូបខ្ញុំដូចរូបអ្នកដែរ

គ្រាន់តែរស់ផងក្រោមល្អងស្នេហា
សុំតែសុខា ដើម្បីរក្សាបុត្រភ្ងាប៉ុណ្ណោះ
ចិត្តអ្វីដាច់ម្ល៉េះ គ្មានចេះសន្ដោស
សាងត្រូវក្លាយទៅជាខុស
ឱ្យមនុស្សក្បត់មនុស្ស ខ្ញុំលែងយល់ហើយ

អារក្សអ្នកតា ទេព្ដាឥន្ទ្រព្រហ្ម
ព្រះពុទ្ធឧត្ដម រំលាយរូបខ្ញុំ ជាខ្យល់ភ្លាមទៅ
ខ្ញុំបន់ទ្វីបលោក ឱ្យផុតសោកអឺយហ្មងសៅ
បើទុកឱ្យខ្ញុំរស់នៅ
ត្រូវតែជួយរកយុត្តិធម៌ឱ្យខ្ញុំ

ព្រះពុទ្ធ! ព្រះធម៌!
ព្រះសង្ឃ! ព្រះអង្គ!
ជួយស្រង់ ទ្រទ្រង់សត្វលង់ទឹកផង

Writer(s): Sinn Sisamouth

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss