Lyrics
ជ័យសូរវង្ស ជ័យសូរវង្ស
ស្វាមីជីវិតអូន
ឱ!... ព្រះស្វាមី ជីវិតអូន
ម្ដេចឡើយបាត់សូន្យ ដូច្នេះណា
កោតដាច់ព្រះទ័យ ឥតក្ដីមេត្តា
ឱ្យអូនខ្លោចផ្សា ស្ទើរក្សិណក្ស័យ
បើទ្រាំនៅរស់ ឈ្មោះអាស្រូវ
ខ្មាសអស់ញាតិផៅ ទាំងប្រុសស្រី
គេត្មះតិះដៀល ពេញទាំងលោកិយ៍
ថាខ្លួនជាស្រី អប្រិយឫស្យា
ជាតិនេះស្លាប់ទៅ ប្រសើរជាង
គ្រាន់បានលុបលាង ក្ដីទុក្ខា
បើសិនជាបាន ចាប់ជាតិណាណា
កុំឱ្យខ្លោចផ្សា ដូចជាតិនេះ
ជ័យសូរវង្ស
ជ័យសូរវង្ស
ជីវិតអូន