Lyrics
តើអ្នកណាមួយ ដែលក្បត់ចិត្តអូន
គឺរូបប្រុសស្ងួន ដែលអូនសែនស្រឡាញ់
បានស្ដាប់សម្ដី ផ្អែមឈ្ងុយគួរឱ្យឆ្ងាញ់
ឫកក្និកក្នក់ ក្និកក្នក់គួរឱ្យខ្នាញ់
ស្រឡាញ់ទាល់តែ ខូចចិត្ត
មិននឹកស្មានសោះ ថាបងក្បត់អូន
ស្មានតែប្រុសស្ងួន ស្រឡាញ់រូបអូនពិត
មេឃខៀវស្រឡះ ប្ដូរផ្លាស់ជាងងឹត
គិតៗទៅ គួរឱ្យឈឺចិត្ត
ឈឺចិត្ត បំភ្លេចមិនបាន
ប្រុសដែលក្បត់ចិត្ត ក្បត់ចិត្តខ្ញុំ
ចិត្តខ្ញុំឈឺយ៉ាងណា?
ខ្មាស់គេមិនហ៊ានប្រាប់នរណា
ទ្រាំខ្លោចផ្សាឈឺ ឈឺចិត្តម្នាក់ឯង
តែនៅស្រឡាញ់ នៅនឹកនៅស្ដាយ
តែដូចជាស្ដាយ ផ្កាយរះលើវេហាស៍
ពពកជញ្ជូន អស់ហើយក្ដីស្នេហា
ទឹករលក លាយទឹកនេត្រា
កាន់ទុក្ខ ស្នេហាក្បត់ចិត្ត
ប្រុសដែលក្បត់ចិត្ត ក្បត់ចិត្តខ្ញុំ
ចិត្តខ្ញុំឈឺយ៉ាងណា?
ខ្មាស់គេមិនហ៊ានប្រាប់នរណា
ទ្រាំខ្លោចផ្សាឈឺ ឈឺចិត្តម្នាក់ឯង
តែនៅស្រឡាញ់ នៅនឹក នៅស្ដាយ
តែដូចជាស្ដាយ ផ្កាយរះលើវេហាស៍
ពពកជញ្ជូន អស់ហើយក្ដីស្នេហា
ទឹករលក លាយទឹកនេត្រា
កាន់ទុក្ខ ស្នេហាក្បត់ចិត្ត៕