Lyrics

ឱ!ក្តីស្នេហ៍ខ្ញុំ ធំជាងអ្វីទាំងអស់
ពេលបានជួបម្តងម្តង ឃើញបងរឹតតែស្រស់
ល្អលើសពួកប្រុស ទាំងអស់ក្នុងលោកីយ៍

ហា៎! ហា៎! ហា៎! ហា៎! ហា៎!
ហា៎! ហា៎! ហា៎! ហា៎! ហា៎!
មើលយូររឹតស្រឡាញ់ ក្នាញ់ព្រោះបេតី
ពេលបានឮសំដី ហៅសែនពិរោះ

Lyrics continue below...

Don't want to see ads? Upgrade Now

កាលណាអូនឮសំឡេង ចិត្តសង្រេងស្រណោះ
អូនមិនក្បត់បងទេ អូនស្ម័គ្របងស្មោះ
សូមតែចិត្តប្រុសបងសណ្តោស ដល់អូនផង ហ៊ឺយ!

អូនសែនអរ ព្រោះប្រុសបាននៅជិត
ស្គាល់រសជាតិនៃជីវិត
បាននែបនិត្យ រួមស្នេហ៍ស្និទ្ធ នឹងបង
ចិត្តសប្បាយ កន្លងបានបងជាគូ

ឱ!ក្តីស្នេហ៍ខ្ញុំ ធំជាងអ្វីទាំងអស់
ពេលបានជួបម្តងម្តង ឃើញបងរឹតតែស្រស់
ល្អលើសពួកប្រុស ទាំងអស់ក្នុងលោកីយ៍

ហា៎! ហា៎! ហា៎! ហា៎! ហា៎!
ហុឺម! ហុឺម! ហុឺម! ហុឺម! ហុឺម!
មើលយូររឹតស្រឡាញ់ ក្នាញ់ព្រោះបេតី
ពេលបានឮសំដី ហៅសែនពិរោះ

កាលណាអូនឮសំឡេង ចិត្តសង្រេងស្រណោះ
អូនមិនក្បត់បងទេ អូនស្ម័គ្របងស្មោះ
សូមតែចិត្តប្រុសបងសណ្តោស
ដល់រូបអូន ហ៊ឺយ!

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss