Lyrics
វាលស្រីស្រណោះ មិនអស់អាល័យ
ចម្រៀងប្រុសថ្លៃ ចងដៃឱ្យអូន
ខ្វេះខ្ញាំដួងចិត្ត ឱ្យស្វិតស្រពោន
បើខុសពីអូន
ទោះជីវិតសូន្យ ក៏អូនមិនថា
វាលស្រីស្រណោះ មិនអស់សង្ឃឹម
ម្ដេចមិនញញឹម ឱ្យអស់ចិន្ដា
ទៅហើយច្រៀងផ្ដាំ ដៀលស្រីសាវា
បើអស់ប្រាថ្នា ម្ដេចក៏ថ្លៃលា
ទៅទាំងទឹកភ្នែក
វាលស្រី ស្រណោះអើយ
វាលស្រីស្រណោះ អស់មានថ្ងៃស្អែក
មានតែថ្ងៃសោក និងថ្ងៃយំយែក
មិនទាន់ដឹងចិត្ត មានគេបំបែក
ទៅទាំង ក្ដីស្មោះ
វាលស្រីស្រណោះ វាលអស់ភក្ដី
បើបងខឹងស្រី ក៏ខឹងទៅចុះ
អូនសូមស្រែកផ្ដាំ វាលស្រីស្រណោះ
ថាខ្ញុំ មិនស្មោះ
វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង
វាលស្រី ស្រណោះអើយ
វាលស្រីស្រណោះ អស់មានថ្ងៃស្អែក
មានតែថ្ងៃសោក និងថ្ងៃយំយែក
មិនទាន់ដឹងចិត្ត មានគេបំបែក
ទៅទាំង ក្ដីស្មោះ
វាលស្រីស្រណោះ វាលអស់ភក្ដី
បើបងខឹងស្រី ក៏ខឹងទៅចុះ
អូនសូមស្រែកផ្ដាំ វាលស្រីស្រណោះ
ថាខ្ញុំ មិនស្មោះ
វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង
វាលស្រីស្រណោះ ពូនផ្នូរ ខ្ញុំផង