Lyrics
គិតខុសអស់ហើយក្នុងជាតិនេះ
នឹងរិះរេកែវិញម្តេចហ្នឹងបាន?
កម្មអ្វីមកជួប ប្រុសសាមាន្យ?
មនុស្សចិត្តតិរច្ឆាន សូមកុំឱ្យជួប
ស្តាយចិត្ត ស្តាយឈាមស្រក់ចាកហត្ថា
ដោយគិតប្រាថ្នា
ស្រោចស្រង់សង្សារ ឱ្យផុតទុកភ័យ
លុះដឹងខ្លួនហើយ បែរឱបស្រីថ្មី
បញ្ឈឺចិត្តស្រី
ឱ្យភ័យ ដូចឃើញមច្ចុរាជឃោរឃៅ
បើចិត្ត ជាឈ្លើងដៃជើងជាមារ
ម្តេចមិនប្រហារ
កាត់ផ្តាច់សង្ខារ ឱ្យសូន្យភ្លាមទៅ
ទុកឱ្យរស់ថ្វី កេរ្តិ៍ឈ្មោះអាស្រូវ
ញាតិផងគេហៅ
ស្រីខ្លៅមេម៉ាយ ស្លោកកាយឥតន័យ
អូនធ្លាប់ថ្នមបង លើខ្នើយប៉ាក់
ផ្តិលប្រាក់បញ្ចុក ទឹកនំចំណី
តស៊ូប្តូរឈាមមិន ខ្លាចក្ស័យ
ដល់សងគុណស្រី
បញ្ចេញថ្វីដៃ ដូចសត្វពស់វែក
មិនគួរ ច្រលំ លាមកថាជាផ្កា
នាំឱ្យឱរា
ជួបក្តីឈឺផ្សា ដូចផ្កាឥតលំអង
ឬដូចស្លឹកឈើ ដែលជ្រុះចាលទង
ជាតិក្រោយសូមផ្សង
ប៉ុនប៉ងជួបប្រុស មានចិត្ត តែមួយ