Lyrics

ភរអូនចុះ ប្រុសភរ អូនចុះ
ថា ចិត្តប្រុស ព្រមស្មោះ លើស្រី
ទទួលអូន ជាគូមេត្រី
លុះ ក្សិណក្ស័យ ឥតបី បែកបែរ ចិន្តា

ភរអូនទៅ នៅស្ងៀម ធ្វើអ្វី
ឱ្យចិត្តស្រី បានស្បើយ ទុក្ខា
ផុតកង្វល់ នៅក្នុង ឱរ៉ា
ដែលប្រាថ្នា ស្នេហា ចំពោះ រូបបង

Lyrics continue below...

Don't want to see ads? Upgrade Now

ចិត្តអូន កង្វល់
ខ្វាយខ្វល់ អំពល់ ពេកកន្លង
ស្នេហ៍ណាស់ ព្រួយណាស់
ទ្រូងសៅហ្មង សៅហ្មង ជារាល់ថ្ងៃ

ភរ មកចុះ ប្រុសកុំ ខ្លាចចិត្ត
ឱ្យជីវិត អូនមាន រស្មី
ភរអូនទៅ ថាព្រម ប្រណី
ដល់សម្តី ដែលស្រី អង្វរ សុំស្ម័គ្រ

ចិត្តអូន កង្វល់
ខ្វាយខ្វល់ អំពល់ ពេកកន្លង
ស្នេហ៍ណាស់ ព្រួយណាស់
ទ្រូងសៅហ្មង សៅហ្មង ជារាល់ថ្ងៃ

ភរ មកចុះ ប្រុសកុំ ខ្លាចចិត្ត
ឱ្យជីវិត អូនមាន រស្មី
ភរអូនទៅ ថាព្រម ប្រណី
ដល់សម្តី ដែលស្រី អង្វរ សុំស្ម័គ្រ

Writer(s): Svay Sam Eua, Voy Ho

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss