Lyrics
បងស្រឡាញ់អូនមុនគេ
បើអូនមិនជឿទេ សូមអូនសួរគេមើលចុះ
បងស្រឡាញ់អូនដោយស្មោះ
អូនសួរគេមើលចុះ ស្មោះអស់ពីពោះហើយ
បងស្រឡាញ់អូនមុនគេ
បើអូនមិនជឿទេ សូមអូនកុំជេរបងឡើយ
សួរគេទៅ អូនដឹងហើយ
កុំបាច់ឱ្យបងឆ្លើយ នាំឱ្យអូនកើតសង្ស័យ
បើគេវាចា ប្រាប់អូនថាបងស្នេហា
កែវជីវា ក្រោយគេទេថ្លៃ
សូមអូនកុំជឿ ព្រោះគេចង់ដណ្ដើមស្រី
ឱ្យផុតនិស្ស័យ ពីបង
បងស្រឡាញ់អូនមុនគេ
អូនមិនដឹងខ្លួនគេ តែគេច្រើនដឹងចិត្តបង
ស្រីឯទៀតរាមគ្មានប៉ង
ប៉ាដណ្ដឹងឱ្យផង ក៏បងមិនព្រមទទួល
បងស្រឡាញ់អូនមុនគេ
បើអូនមិនជឿទេ សូមអូនសួរគេមើលចុះ
បងស្រឡាញ់អូនដោយស្មោះ
អូនសួរគេមើលចុះ ស្មោះអស់ពីពោះហើយ
បងស្រឡាញ់អូនមុនគេ
បើអូនមិនជឿទេ សូមអូនកុំជេរបងឡើយ
សួរគេទៅ អូនដឹងហើយ
កុំបាច់ឱ្យបងឆ្លើយ នាំឱ្យអូនកើតសង្ស័យ
បើគេវាចា ប្រាប់អូនថាបងស្នេហា
កែវជីវា ក្រោយគេទេថ្លៃ
សូមអូនកុំជឿ ព្រោះគេចង់ដណ្ដើមស្រី
ឱ្យផុតនិស្ស័យ ពីបង
បងស្រឡាញ់អូនមុនគេ
អូនមិនដឹងខ្លួនគេ តែគេច្រើនដឹងចិត្តបង
ស្រីឯទៀតរាមគ្មានប៉ង
ប៉ាដណ្ដឹងឱ្យផង ក៏បងមិនព្រមទទួល