Lyrics
ចិញ្ចៀនពេជ្រមួយ ដែលបងឱ្យអូន
ធ្វើឱ្យរូបស្រី ត្រេកអររន្ធត់ក្នុងចិត្ត
ព្រោះត្បិតបានសង្សារមួយ
ចេះគិត ចេះព្រួយ ពីរូបស្រី
ប្រុសថ្លៃបណ្តូលចិត្ត
អូនអរ ហួសបាននឹកគិត
ថ្ងៃនេះ ម្តេចបាត់ប្រុសព្រលឹងសូន្យ?
បាត់ដំណឹងមិនឃើញបងមករកអូន?
អូនគិត អូនព្រួយ ក្នុងចិត្តណាស់ថ្លៃ
ព្រះអើយ មេត្តាដល់ខ្ញុំផង
ចិញ្ចៀនពេជ្រអឺយ
ថ្ងៃនេះអ្នកហើយនិងរូបស្រីមុំ ទុក្ខធំកន្លង
ព្រោះតែបាត់រូបបង
ព្រោះតែបាត់រូបបង
ខានបានឆ្លើយឆ្លង សាសងគ្នា
បើសិនជាបាត់ ប្រុសពិតដូចថា
អូនសូមសច្ចា រក្សាអនុស្សានេះ
រហូត រៀងមួយជីវិត
ប្រុសបងកុំគិតថា ចិត្តស្រីប្រែប្រួល
ដូចវាតា សាវារកគូថ្មី