Lyrics

មានចម្រៀង តែច្រៀងមិនចេញ
រូបកាយទោម្នេញណែនឱរា
ស្រឡាញ់អូនណាស់ មិនចង់ឃ្លាតទៅណា
ចិត្តដែលរៀមរា នឹករាល់យប់ថ្ងៃ

ពពករសាត់ លើមេឃា
បាំងចន្រ្ទាឱ្យ អ័ព្ទរស្មី
ថ្ងៃដែលភក្ត្រស្ងួន ស្រយុតហឫទ័យ
ចិត្តស្រណោះអាល័យ ធ្លាប់សាសង

Lyrics continue below...

Don't want to see ads? Upgrade Now

គិតមិនយល់ កង្វល់ចិត្ត
ធ្លាប់ស្នេហ៍ស្និទ្ធនឹងបង
ឥឡូវនួនល្អង!
ឃ្លាតឆ្ងាយពីបង ចិត្តរែងអាល័យ

ចម្រៀងខ្ញុំច្រៀង តែមិនចប់
ដោយខ្វះគូគាប់ ស្នេហ៍ភក្តី
ច្រៀងតែម្នាក់ឯង នូវទំនុកគ្មានន័យ
ជារឿងអប្រិយ ក្នុងពិភពស្នេហ៍

គិតមិនយល់ កង្វល់ចិត្ត
ធ្លាប់ស្នេហ៍ស្និទ្ធនឹងបង
ឥឡូវនួនល្អង!
ឃ្លាតឆ្ងាយពីបង ចិត្តរែងអាល័យ

ចម្រៀងខ្ញុំច្រៀង តែមិនចប់
ដោយខ្វះគូគាប់ ស្នេហ៍ភក្តី
ច្រៀងតែម្នាក់ឯង នូវទំនុកគ្មានន័យ
ជារឿងអប្រិយ ក្នុងពិភពស្នេហ៍

Don't want to see ads? Upgrade Now

API Calls

Scrobble from Spotify?

Connect your Spotify account to your Last.fm account and scrobble everything you listen to, from any Spotify app on any device or platform.

Connect to Spotify

Dismiss