Şarkı Sözleri

មាសអើយ មាសទឹកដប់
មានភ័ព្វកើតមករូបល្អ
ស្រស់អើយ សែនស្រស់
ដូចកិន្នរ មកពីសួគ៌ា

ល្អអើយ ល្អហ្មត់ហ្មង
គ្មានឆ្គង ឱ្យទាស់ទ័យា
សមអើយសែនសម រកស្រីនានា
មកប្រៀបផ្ទឹមគ្មាន

Sözler aşağıda geliyor...

Reklamları görmek istemiyor musun? Şimdi yükselt

លាក់បាំងអ្វីស្រី បងសព្វថ្ងៃ
អាល័យតែកែវកល្យាណ
សែនរំខាន រីងរៃក្នុងប្រាណ
ចង់បានតែពុំងា
សែនរំខាន រីងរៃក្នុងប្រាណ
ចង់បានតែពុំងា

មាសអើយ មានឆ្អិនឆ្អៅ
នាងនៅមិនទាន់អឺ មានគ្នា
ចាំអើយសែនចាំ គ្រប់ពេលវេលា
ក្រែងមាននិស្ស័យ

ទន្ទឹងរំពឹងក្នុងចិត្ត
គេងគិតទាំងក្ដីស្រមៃ
ព្រួយអើយ សែនព្រួយ
ក្រែងមិនប្រណី មកដល់រូបបង

លាក់បាំងអ្វីស្រី បងសព្វថ្ងៃ
អាល័យតែកែវ នួនល្អង
សែនសៅហ្មង អាសូររៀមផង
ណាមាសបងអើយ
សែនសៅហ្មង អាសូររៀមផង
ណាមាសបងអើយ

Writer(s): Sinn Sisamouth

Reklamları görmek istemiyor musun? Şimdi yükselt

API Calls

Spotify üzerinden skroplama mı olsun?

Spotify hesabınla Last.fm hesabını bağla ve herhangi bir Spotify uygulaması, herhangi bir cihaz veya platform üzerinden dinlediğin her şeyi skropla.

Spotify'a bağlan

Son ver