Şarkı Sözleri
អនិច្ចាវាសនាភេជ្ជរ៉ាអភ័ព្វ តឹងទ្រូងស្ទើរស្លាប់
ចុកចាប់ពេកប្រាណ ព្រាត់ប្រាសមាតាបិតាក្សត្រក្សាន្ត
ចាកចោលវិមាន ខានបានរស់នៅទៀតហើយ
ត្រាច់ចរដោយដងជ្រលងបព្វតា តែឯងអង្គា
ស្គាល់តែទុក្ខឥតស្បើយ យកស្មៅជាព្រំថ្មភ្នំជាខ្នើយ
អនិច្ចាភេជ្ជរ៉ាអឺយ! ធ្លាប់កៀកកើយស្រីស្នំឆ្វេងស្តាំ
ឥឡូវរស់នៅនឹងសត្វតិរច្ឆាន ជំនួសក្សត្រក្សាន្ត ធ្លាប់
រក្សាថ្នាក់ថ្នម នឹកឡើងឈឺផ្សាចាក់ដោតក្រៀមក្រំ
ស្តាប់សព្ទសូរសត្វយំ ជួសស្នូររងំតន្រ្តីកំដរ
ឱ! ភេជ្ជរ៉ាធីតាវិមានមាសអឺយ! កើតមកហើយ
ទទួលវាសនាមិនល្អ យប់ថ្ងៃខំត្រដរឆ្លងជ្រោះថ្ម
ត្រាច់ចរគ្មានទីដៅ ឱ! ភេជ្ជរ៉ាធីតាវិមានមាសអឺយ!
ឱ! ភេជ្ជរ៉ាធីតាវិមានមាសអឺយ!