ខ្យល់អើយឈប់បក់ទៀតទៅ (2025 Remaster)

Şarkı Sözleri

យប់នេះ សែនកង្វល់
សែនខ្វល់ ក្នុងចិត្ត រួតរឹតឱរ៉ា
គេងស្រមៃ ឃើញតែស្រីកនិដ្ឋា
ជាប់នេត្រា មិនបាត់ឡើយ

ព្រះពាយ បក់រំភើយ
បក់មក រហើយ ត្រជាក់សព្វប្រាណ
តែគេង មិនលក់ ទេកល្យាណ
ធ្មេចមិនបាន ខ្វល់ក្នុងប្រាណម្នាក់ឯង
ឱរ៉ាចំបែង កណ្ដាលរាត្រី

Sözler aşağıda geliyor...

Reklamları görmek istemiyor musun? Şimdi yükselt

ខ្យល់អើយខ្យល់កុំបក់មកទៀត នាំតែទ្រូងចង្អៀត
ទ្រូងចង្អៀតស្ទើទ្រាំមិនបាន ព្រោះក្ដីស្នេហា
សូមតែស្រី ប្រណីមេត្តា
កុំបំភ្លេចក្ដី ស្នេហាដែលស្មោះ
ជឿសំដីបងចុះ បងស្នេហ៍ស្រីពិត

សូមអូនវិលមក ពន្លកមាសស្និទ្ធ
បងចាំតែវរមិត្រ រួមរឹតស្នេហា
លុះមរណា ក៏ចាំតែអូនមួយ

ខ្យល់អើយខ្យល់កុំបក់មកទៀត នាំតែទ្រូងចង្អៀត
ទ្រូងចង្អៀតស្ទើទ្រាំមិនបាន ព្រោះក្ដីស្នេហា
សូមតែស្រី ប្រណីមេត្តា
កុំបំភ្លេច ក្ដីស្នេហាដែលស្មោះ
ជឿសំដីបងចុះ បងស្នេហ៍ស្រីពិត

Writer(s): Musique Etrangere

Reklamları görmek istemiyor musun? Şimdi yükselt

API Calls

Spotify üzerinden skroplama mı olsun?

Spotify hesabınla Last.fm hesabını bağla ve herhangi bir Spotify uygulaması, herhangi bir cihaz veya platform üzerinden dinlediğin her şeyi skropla.

Spotify'a bağlan

Son ver