Тексты песен

អុំទូកអុំទូក ក្នុងបឹង
ឱកែវព្រលឹង មើលផ្កាព្រលឹត
ផ្កាឈូក ដូចស្រីស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចជារៀមបង
ផ្កាឈូក ដូចស្រីស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចជារៀមបង

អុំទូកអុំទូកតិចតិច
អូនលូកដៃក្ដិច ប្រុសកុំសៅហ្មង
អូនក្ដិចហើយអង្អែលផង
ប្រុសកុំសៅហ្មង នឹងអូនណា៎ថ្លៃ
អូនក្ដិចហើយអង្អែលផង
ប្រុសកុំសៅហ្មង នឹងអូនណា៎ថ្លៃ

Текст песни смотри ниже...

Надоела реклама? Стань подписчиком

អុំទូកអុំទូក លឿនលយ
គន់មើលពីក្រោយ គួរឱ្យបេតី
ចិត្តបងបំណងលើស្រី
អូនកុំសង្ស័យ ថាបងបែកចិត្ត
ចិត្តបងបំណងលើស្រី
អូនកុំសង្ស័យ ថាបងបែកចិត្ត

អុំទូកអុំទូក ក្នុងបឹង
ឱប្រុសព្រលឹង មើលផ្កាព្រលឹត
ផ្កាឈូកដូច ប្រុសស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចស្រីនួនល្អង
ផ្កាឈូកដូចប្រុសស្នេហ៍ស្និទ្ធិ
ឯផ្កាព្រលឹត ដូចស្រីនួនល្អង

អុំទូកអុំទូក តិចតិច
បងលូកដៃក្ដិច អូនកុំសៅហ្មង
បងក្ដិចហើយអង្អែលផង
អូនកុំសៅហ្មង នឹងបងណា៎ថ្លៃ
បងក្ដិចហើយអង្អែលផង
អូនកុំសៅហ្មង នឹងបងណា៎ថ្លៃ

អុំទូកអុំទូក លឿនលយ
គន់មើលពីក្រោយ គួរឱ្យបេតី
ចិត្តអូនបំណងលើថ្លៃ
ប្រុសកុំសង្ស័យ ថាអូនបែកចិត្ត
ចិត្តអូនបំណងលើថ្លៃ
ប្រុសកុំសង្ស័យ ថាអូនបែកចិត្ត

អុំទូកអុំទូក លឿនលយ
គន់មើលពីក្រោយ គួរឱ្យបេតី
ចិត្តខ្ញុំបំណងលើថ្លៃ
អ្នកកុំសង្ស័យ ថាខ្ញុំបែកចិត្ត
ចិត្តខ្ញុំបំណងលើថ្លៃ
អ្នកកុំសង្ស័យ ថាខ្ញុំបែកចិត្ត

Writer(s): Sinn Sisamouth

Надоела реклама? Стань подписчиком

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить