Тексты песен

ស្រឡាញ់ ស្ទើរលេបទៅហើយ អូននិងរូបបង
ស្បថស្បែរ ស្នេហ៍ថ្នមត្រកង សាសងសំដី
ឱ្យ... ស្រមៃ
អាល័យជានិច្ច បំភ្លេចមិនបាន

ហែកទ្រូង រូងថ្លើមមើលចុះ ស្មោះគ្មានអវសាន
ស្នេហ៍មួយ ព្រួយរលួយប្រាណ ក្រែងគ្មានវាសនា
បាន... តារា
ច័ន្ទថ្លារស្មី ម្ចាស់ក្ដីសុខអឺយ

Текст песни смотри ниже...

Надоела реклама? Стань подписчиком

បើសិន យើងព្រាត់គ្នាវិញ
ទ្រូងបងទោម្នេញពេញ ទុក្ខហើយ
ស៊ូក្ស័យ ទៅចុះព្រះអើយ
មិនចង់ឃើញឡើយភព គ្មានន័យ

ព្រលឹង កំពូលដួងចិត្ត ស្មើជីវិតថ្លៃ
កុំប្រែគេចកែចិត្តថ្មី ចោលបងណាអូន
ឱ្យ... ស្រពោន
សូន្យចិត្តស្នេហា ដូចផ្កាអស់ក្លិន

បើសិន យើងព្រាត់គ្នាវិញ
ទ្រូងបងទោម្នេញពេញ ទុក្ខហើយ
ស៊ូក្ស័យ ទៅចុះព្រះអើយ
មិនចង់ឃើញឡើយភព គ្មានន័យ

ព្រលឹង កំពូលដួងចិត្ត ស្មើជីវិតថ្លៃ
កុំប្រែគេចកែចិត្តថ្មី ចោលបងណាអូន
ឱ្យ... ស្រពោន
សូន្យចិត្តស្នេហា ដូចផ្កាអស់ក្លិន

Writer(s): Voy Ho

Надоела реклама? Стань подписчиком

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить