Тексты песен
ក្រឡេកឃើញភ្លាម
ទ្រាំស្ងៀមមិនបានទេ
ចង់ច្រៀងបំពេ
ព្រោះស្នេហ៍ពេញហឫទ័យ
តើមានសង្ឃឹម
ឬគ្មានសង្ឃឹមអ្វី
បុប្ផារីកនៅជិតដៃ
និស្ស័យអ្វីយូរម្ល៉េះ
ខានស្ដាប់ចម្រៀង
នាងច្រៀង ល្វើយ! ល្វើយ!
ទ្រូងអឺយញាប់ញ័រស្ទើរប្រេះ
យប់នេះរហូតទៅ
ពពកជញ្ជូន
អស់ក្ដីសោកហ្មងសៅ
សមុទ្ររលក បោកទៅ
ដូចឮអូនហៅថា បង! បង!
ហ៊ឺ... ហ៊ឺ... ហ៊ឺ... ហ៊ឺ
ឃើញភ្លាម ហាក់ដូចមានកម្ម
ស្បថម្នាក់ឯង
ថា ចាំ! ចាំ! ចាំ!
មិនដឹងជាមានសង្ឃឹម
ឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែក ដូចភ្លៀងរលឹម
តែខំញញឹម
សង្ឃឹមចាំអូន អូន! អូន!
មានសង្ឃឹមដែរ
តែសង្ឃឹមតិច តិច
សង្ឃឹមខែរះព្រិច ព្រិច
ស្ទើរ រះ ស្ទើរលិច មិនដឹង
ថ្ងៃណា? ថ្ងៃណា?
ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង?
សូមតែព្រលឹង មេត្តាឆ្លើយ
ហ៊ឺ... ហ៊ឺ... ហ៊ឺ... ហ៊ឺ
ឃើញភ្លាម ហាក់ដូចមានកម្ម
ស្បថម្នាក់ឯង
ថា ចាំ! ចាំ! ចាំ!
មិនដឹងជាមានសង្ឃឹម
ឬគ្មានសង្ឃឹម
រាល់ថ្ងៃទឹកភ្នែក ដូចភ្លៀងរលឹម
តែខំញញឹម
សង្ឃឹមចាំអូន អូន! អូន!
មានសង្ឃឹមដែរ
តែសង្ឃឹមតិច តិច
សង្ឃឹមខែរះព្រិច ព្រិច
ស្ទើរ រះ ស្ទើរលិច មិនដឹង
ថ្ងៃណា? ថ្ងៃណា?
ចិន្ដាមានរំពឹង
តើស្អប់ស្រឡាញ់ឬខឹង?
សូមតែព្រលឹង មេត្តាឆ្លើយ