ប្រពន្ធល្អតែងចាញ់ប្តី

Тексты песен

អឺយ!...
គ្រាន់តែបានអានអក្ខរា
អូនអើយ! អូន
ដែលស្រីចារផ្ញើបង
រៀមសែនស្រយង់
ស្រយុតក្នុងឱរា
អឺ!... អឺ! អឺយ!

អឺយ!...
អក្ខរាអូនសាសព្ទអឺ!
អូនអើយ! អូន
រៀបរាប់ប្រាប់រៀមថា
អូនសូមរៀបការ
សង្សារថ្មីហើយ
អឺ!... អឺ! អឺយ!

Текст песни смотри ниже...

Надоела реклама? Стань подписчиком

អឺយ!...
ចិត្តស្រីអ្វីដល់ម្ល៉ឹងអឺ!
អូនអើយ! អូន
តែរៀមមិនខឹងឡើយ
រៀមគ្មានចម្លើយ
ឆ្លើយតបស្រីវិញទេអឺយ!...

អឺយ!...
ស្រីអាងរូបល្អឆើតអឺយ!
អូនអើយ! អូន
ភ្លើតភ្លើនតាមចិត្តរេ
ម្ដងស្ម័គ្រម្ដងទេ
ទោះស្នេហ៍ក៏មិនស្និទ្ធ
អឺ!... អឺ! អឺយ!

អឺយ!...
សូមអូនរៀបការចុះអឺយ!
អូនអើយ! អូន
ស្រីស្រស់កុំខ្លាចចិត្ត
បើសិនវរមិត្រ
អូនគិតថាប្រពៃ
អឺ!... អឺ! អឺយ!

អឺយ!...
រូបបងអាក្រក់ណាស់អឺ!
អូនអើយ! អូន
មិនសមប៉ះនឹងស្រី
រស់ក្នុងលោកិយ
ទាំងក្ដីត្រដរ
អឺ!... អឺ! អឺយ!

អឺយ!...
ពាក្យចាស់លោកពោលថា
អូនអើយ! អូន
ធម្មតាប្រពន្ធល្អ
ទោះដូចកិន្នរ
ក៏នៅតែចាញ់ប្ដី
អឺ!... អឺ! អឺយ!

Writer(s): Sinn Sisamouth, Voy Ho, Kim Sam Ell, Siv Son, Tep Sokhom

Надоела реклама? Стань подписчиком

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить