Тексты песен

សុបិន្តឃើញអូន សុបិន្តឃើញអូន

រាត្រីមួយ
ទ្រូងរៀមរំជួយ រំភើបក្នុងឱរ៉ា
ព្រោះរៀមគេង ទៅសុបិន្តឃើញបុប្ផា
ស្រស់ដូចទេវតា លក្ខិណាឆើតឆាយ

ល្អវិសេស
ឱរ៉ាស្ទើរប្រេះបេះដូង ស្ទើរធ្លុះធ្លាយ
ភក្ត្រាប៉ប្រឹម ញញឹមស្រស់ពព្រាយ
ឲ្យរៀមខ្វល់ខ្វាយ នឹកស្តាយទាំងរាត្រី

លុះបងភ្ញាក់ឡើង
ភ្ញាក់ឡើងពុំយល់ឆោមពិសី
រៀមនឹកសែនស្តាយ
សែនស្តាយកាយស្រី ក្តុកក្នុងហឫទ័យ
ស្រមៃគ្រប់គ្រា

វាសនាអ្វី? បានឃើញរូបស្រី ដូចពេលរៀមនិន្ទ្រា
នៅក្នុងសុបិន្តនោះដូចរូបពុំងារ
រៀមរឹតតែស្នេហ៍ គ្មានគ្រាអវសាន្ត

លុះបងភ្ញាក់ឡើង
ភ្ញាក់ឡើងពុំយល់ឆោមពិសី
រៀមនឹកសែនស្តាយ
សែនស្តាយកាយស្រី ក្តុកក្នុងហឫទ័យ
ស្រមៃគ្រប់គ្រា

វាសនាអ្វី? បានឃើញរូបស្រី ដូចពេលរៀមនិន្ទ្រា
នៅក្នុងសុបិន្តនោះដូចរូបពុំងារ
រៀមរឹតតែស្នេហ៍គ្មានគ្រាអវសាន្ត

គ្មានគ្រាអវសាន្ត
គ្មានគ្រាអវសាន្ត

Writer(s): Sinn Sisamouth

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить