Тексты песен

នឹកអូនជានិច្ច នឹកអូនជានិច្ច
គ្មានភ្លេចមួយគ្រា
នឹកដល់សម្តីដែលឆ្លើយឆ្លងគ្នា វេលាជួបភ័ក្ត្រ

នឹកឃើញជានិច្ច នឹកឃើញជានិច្ច
ចរិយាវរលក្ខណ៍
សមរម្យឥតខ្ចោះឱ្យប្រុសបងស្ម័គ្រ ស្ម័គ្រជាប់ចិន្តា

សែននឹក ហ៊ី!ហ៊ី ស្នេហា ហ៊ី!ហ៊ី!ហ៊ី
ព្រោះខាន បានយល់ភក្ត្រា
យូរថ្ងៃមកហើយ

នឹកអូនជានិច្ច នឹកអូនជានិច្ច
ទ្រូងបងឥតស្បើយ
ក្រៀមក្រំស្រពោនខ្លាចអូនព្រងើយ កន្តើយនឹងបង

សែននឹក ហ៊ី!ហ៊ី ស្នេហា ហ៊ី!ហ៊ី!ហ៊ី
ព្រោះខាន បានយល់ភក្ត្រា
យូរថ្ងៃមកហើយ

នឹកអូនជានិច្ច នឹកអូនជានិច្ច
ទ្រូងបងឥតស្បើយ
ក្រៀមក្រំស្រពោនខ្លាចអូនព្រងើយ កន្តើយនឹងបង៕

Writer(s): Sinn Sisamouth

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить