Тексты песен

ផ្គរលាន់ដើមឆ្នាំផ្តែផ្តាំធម្មជាតិ
យំថ្ងូរ ថាឃ្លាត អស់បានវិលវិញ
គ្រហឹមពីឆ្ងាយ ស្តាយនៅទន្ទេញ
ទាំងទោម្នេញ ពោរពេញ ទុក្ខក្នុងឱរ៉ា

ផ្គរថ្នមលួងលោម បំពេរអារម្មណ៍
ញាំញីចិត្តខ្ញុំ ឱ្យរឹតប្រេះឆា
ដែលគេងចំបែងព្រោះរឿងស្នេហា
ដែលឃ្លាតឃ្លា និរាសទៅទាំងអាល័យ

អូនអឺយ! អូនព្រលឹង
រៀមទន្ទឹងក្រែងបានជួបថ្លៃ
ជួបជាគូមេត្រី
រួមបេតី លុះដល់ថ្ងៃ សោះសូន្យ

ផ្គរថ្ងរគ្រហុឹម គ្រឹម!គ្រឹម! ពីឆ្ងាយ
ទេសភាពទាំងឡាយ ក្រៀមក្រំស្រពោន
ទឹកភ្នែកសោកស្តាយ ឃ្លាតកាយពីអូន
ឱ! ស្រីស្ងួន ថ្ងៃណាជួបជួនជាថ្មី

អូនអឺយ! អូនព្រលឹង
រៀមទន្ទឹងក្រែងបានជួបថ្លៃ
ជួបជាគូមេត្រី
រួមបេតី លុះដល់ថ្ងៃ សោះសូន្យ

ផ្គរថ្ងរគ្រហុឹម គ្រឹម!គ្រឹម! ពីឆ្ងាយ
ទេសភាពទាំងឡាយ ក្រៀមក្រំស្រពោន
ទឹកភ្នែកសោកស្តាយ ឃ្លាតកាយពីអូន
ឱ! ស្រីស្ងួន ថ្ងៃណាជួបជួនជាថ្មី
ជាថ្មី
ជាថ្មី

Writer(s): Sinn Sisamouth

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить