Тексты песен

គ្ហោដ្ហាឌ្ហី
គ្ហោដ្ហាឌ្ហី
គ្ហោដ្ហាឌ្ហី

គ្ហោដ្ហាឌ្ហី នារីមានលក្ខណ៍
រៀមប៉ងស្ម័គ្រ លើនួនអ្នក យូរមកហើយ
ដឹងខ្លួនឬនៅ ណាពៅមាសបង
សូមស្រី ឆ្លងឆ្លើយ
ឱ្យរៀមបានស្បើយទុក្ខា

គ្ហោដ្ហាឌ្ហី នារីមានឆោម
ល្អទាំងព្រម ស័ក្តិសម គ្មានទាស់ត្រង់ណា
ល្អសមសពាង្គ ឫករាងទន់ភ្លន់
គយគន់កាលណា
ចិន្ដារំជួលពេកក្រៃ

បើអូនអាណិត ដល់ចិត្តរៀមរ៉ា
មេត្តាឆ្លើយមកណាស្រី
ឱ្យរៀមអស់ខ្វល់ ខ្វល់ក្នុងហឫទ័យ
រង់ចាំសម្ដី នួនល្អង

គ្ហោដ្ហាឌ្ហី នារីមានស្នេហ៍
ស្រស់ម៉្លេះទេ ដូចខែដែល រះពេញវង់
បើសិនមិនបានប្រាណកែវពុំងា
មកជាគូគ្រង
នោះបងសុខចិត្តតែក្ស័យ

គ្ហោដ្ហាឌ្ហី នារីមានស្នេហ៍
ស្រស់ម៉្លេះទេ ដូចខែ ដែលរះពេញវង់
បើសិនមិនបាន ប្រាណកែងពុំងា
មកជាគូគ្រងនោះ
នោះបងសុខចិត្តតែក្ស័យ
គ្ហោដ្ហាឌ្ហី
គ្ហោដ្ហាឌ្ហី

Writer(s): Kim Sam Ell

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить