Тексты песен
គ្មានទេចិត្តក្រមុំ ផ្កាក្រពុំៗតែកាយ
តែចិត្តផ្កាចោលក្លិនក្រអូបសាយ ដូចដួងផ្កាយគង់ចោលរស្មី
កុំនឹកស្មានថាចន្ទស្មោះ ឃើញចន្ទខ្ពស់ហួសនិស្ស័យ
ឱ! ចន្ទថ្លា សុរិយានិងផ្កាថ្លៃ ម្តេចគ្មានន័យភក្តីនឹងខ្ញុំ?
ភពណា? ទ្វីបណា? នៅឋានណា?
ដែលវាសនា ជួបចិន្តានៅក្រពុំ
សូមអស់ធម្មជាតិឥន្រ្ទព្រហ្ម ជួយរូបខ្ញុំជួបក្រមុំចិត្ត
គ្មានសង្ឃឹមៗទេ ឃើញជួបតែស្នេហ៍មិនពិត
កាយក្រមុំតែអស់ក្រពុំចិត្ត ឱ្យជីវិតភ័យខ្លាចជានិច្ច
ភពណា? ទ្វីបណា? នៅឋានណា?
ដែលវាសនា ជួបចិន្តានៅក្រពុំ
សូមអស់ធម្មជាតិឥន្រ្ទព្រហ្ម ជួយរូបខ្ញុំជួបក្រមុំចិត្ត
គ្មានសង្ឃឹមៗទេ ឃើញជួបតែស្នេហ៍មិនពិត
កាយក្រមុំតែអស់ក្រពុំចិត្ត ឱ្យជីវិតភ័យខ្លាចជានិច្ច