Тексты песен
គូព្រេងមិនព្រាត់ គង់ជួបគ្នា
ទោះប្រុសឃ្លាតឃ្លាចាកទៅឆ្ងាយ
វាសនាទេវតា តម្រូវឱ្យ
ពូំអាច សូនឡើយណាប្រុសថ្ងៃ
ព្រាត់គ្នា មិនព្រាត់យូរ គង់ជួបកាយ
យូរឆាប់ សូមឆោមឆាយអ្នកកុំគិត
បើសិន ជាមិនបានជួបចិត្ត
អូនសុខចិត្ត តាមតែផលកម្ម
អាយុមិនអស់ យើងមិនស្លាប់
ស្នេហានៅជាប់ ចិត្តចងចាំ
បើគូយើងនេះព្រាត់ដោយកម្ម
សូមបង ទ្រាំចាំយូរគង់ជួប
ចិត្តអ្នក កាន់ឱ្យជាប់កុំលាឈប់
ទ្រាំចាំឱ្យបានជួប នឹងគូថ្លៃ
កុំអស់សង្ឃឹម ណាប្រិមប្រីយ៍
ស្អែករចិត្ត ចិត្តថ្មីក្រែងព្រាត់គ្នា