Тексты песен
កុំនឹកស្រណោះ អាឡោះអាល័យ
រូបស្រីធ្វើអ្វីបង
ស្នេហ៍ស្នង ជ្រុលខុសហើយ
អូនឃ្លាតឆ្ងាយ
សែនស្តាយបងជានិច្ច
ខ្យល់បក់ថ្ងួចថ្ងូរ ទឹកហូរគ្មានដាច់
បំភ្លេចបងមិនបាន
ប្រែប្រាណមានម្ចាស់ថ្មី
គ្មានសេរី អស់ន័យសម្រាប់បង
វិលវិញ វិលម្តេចបាន
អូនមិនហ៊ាន? ព្រោះក្បត់ស្នេហ៍ស្នង
ពេលបងឃ្លាតកាយ
វិលធ្វើអ្វី លោកិយ៍ផ្តាសា
ស្នេហាមិនបាន
បងកុំរង់ចាំ រង់ចាំកល្យាណ
កុំស្មានវិលត្រឡប់
ដូចយប់ យន់ងងឹត
បើអាណិត ផ្តេកផ្តិតគូថ្មីចុះ
ខ្យល់បក់ថ្ងួចថ្ងូរ ទឹកហូរគ្មានដាច់
បំភ្លេចបងមិនបាន
ប្រែប្រាណមានម្ចាស់ថ្មី
គ្មានសេរី អស់ន័យសម្រាប់បង
វិលវិញ វិលម្តេចបាន
អូនមិនហ៊ាន?
ព្រោះក្បត់ស្នេហ៍ស្នង
ពេលបងឃ្លាតកាយ
វិលធ្វើអ្វី លោកិយ៍ផ្តាសា
ស្នេហាមិនបាន
បងកុំរង់ចាំ
រង់ចាំកល្យាណ
កុំស្មានវិលត្រឡប់
ដូចយប់ យន់ងងឹត
បើអាណិត ផ្តេកផ្តិតគូថ្មីចុះ