Тексты песен
ឆ្នាំថ្មីអើយ មកដល់ហើយ
នែ៎!ពួកយើងអើយ រៀបចំខ្លួនប្រាណ
ឆ្នាំថ្មីអើយ មកដល់ហើយ
នែ៎!ពួកយើងអើយ រៀបចំខ្លួនប្រាណ
អ៊ុតសក់ អាវថ្មីឱ្យភុំផាន
អ៊ុតសក់ អាវថ្មីឱ្យភុំផាន
ប្រាក់កាស់បើមាន កុំភ្លេចក្រមួនមាត់
សំពត់អើយ ហ្សីបស្វារ៉េ
ឪអ្ហើយកុំជេរ ម៉ែអ្ហើយកុំឃាត់
សំពត់អើយ ហ្សីបស្វារ៉េ
ឪអ្ហើយកុំជេរ ម៉ែអ្ហើយកុំឃាត់
មួយឆ្នាំអឺ មានម្តងកុំឮមាត់
មួយឆ្នាំអឺ មានម្តងកុំឮមាត់
ឪឃាត់ម៉ែឃាត់អឺ ក៍មិនឈ្នះដែរ
ច្រៀងរាំអើយ ឱ្យអស់ដៃ
គំរប់បីថ្ងៃ ទំនៀមរបស់ខ្មែរ
ច្រៀងរាំអើយ ឱ្យអស់ដៃ
គំរប់បីថ្ងៃ ទំនៀមរបស់ខ្មែរ
ចោលឈូងអឺ ទាញព្រ័ត្រកុំកែប្រែ
ចោលឈូងអឺ ទាញព្រ័ត្រកុំកែប្រែ
ជាប្រពៃណីខ្មែរ តាំងពីបុរាណ
បើបានអើយ សប្បាយហើយ
ស្រីៗយើងអើយ កុំភ្លេចចង្ហាន់
បើបានអើយ សប្បាយហើយ
ស្រីៗយើងអើយ កុំភ្លេចចង្ហាន់
បង្អែមចម្អាប មានសារម័ន
បង្អែមចម្អាប មានសារម័ន
ប្រគេនលោកឆាន់ បានបុណ្យ ទៅជាតិក្រោយ