Тексты песен
ស្នេហ៍មានអាថ៌កំបាំង
ស្នេហ៍មានអាថ៌កំបាំងយ៉ាងណា?
ម្តេចមិនវាចាប្រាប់អូនផង?
ពាក្យថាស្នេហ៍របស់ប្រុសបង
ពេលនេះមិនដូចវាចា
ឱ្យអូនខ្លោចផ្សាជានិច្ច
ពាក្យផ្អែមពីរោះរបស់បង
ចិត្តអូនចាំចងគ្មានភ្លេច
បងថាស្នេហ៍
មិនប្រែកែគេច
មិនបំភ្លេចសន្យា
ពេលនេះទៅណាហើយស្នេហ៍?
បងថាបើ
គ្មានអូនរស់នៅមិនបានទេ
ឥឡូវម្តេចឡើយប្រុសស្នេហ៍
ធ្វើឱ្យអូនកើតទុក្ខរីងរៃ
ដោយសារសម្តីផ្អែមពីរោះ?
អនុស្សាវរីយ៍កន្លងទៅ
អូននៅនឹកឃើញចាំទាំងអស់
អូនស៊ូទ្រាំទ្រាំតែនៅរស់
ចាំមើលចិត្តប្រុសស្នេហា
តើនៅមេត្តាអូនទេ?
អា! ហា!...
បងថាបើ
គ្មានអូនរស់នៅមិនបានទេ
ឥឡូវម្តេចឡើយប្រុសស្នេហ៍
ធ្វើឱ្យអូនកើតទុក្ខរីងរៃ
ដោយសារសម្តីផ្អែមពីរោះ?
អនុស្សាវរីយ៍កន្លងទៅ
អូននៅនឹកឃើញចាំទាំងអស់
អូនស៊ូទ្រាំទ្រាំតែនៅរស់
ចាំមើលចិត្តប្រុសស្នេហា
តើនៅមេត្តាអូនទេ?
អា! ហា!...
អា! ហា!...
អា! ហា!...