Тексты песен

កន្លង់ផ្ញើខ្លួន ពួនជាប់ទងផ្កា
កន្លង់វាចា ថ្នមចិត្តម្ចាស់សួន
កន្លង់ផ្ញើខ្លួន ពួនជាប់ទងផ្កា
កន្លង់វាចា ថ្នមចិត្តម្ចាស់សួន
កន្លង់លាក់ពុត ហើររត់គេចពួន
កន្លង់លាក់ខ្លួន លួចក្រេបលម្អង

កន្លង់ស្លាបពេជ្រ ឆាប់ភ្លេចបុប្ផា
ក្រេបហើយកាលណា ឆាប់ណាយបង្គង
កន្លង់ស្លាបពេជ្រ ឆាប់ភ្លេចបុប្ផា
ក្រេបហើយកាលណា ឆាប់ណាយបង្គង
កន្លង់អប្រិយ ឥតអាល័យទង
ភ្លេចពាក្យអូនបង ផ្ដោះផ្ដងវាចា

ផ្ការីករួចហើយ រុះរោយលម្អង
ខ្មាសអស់អ្នកផង ព្រោះរឿងស្នេហា
ផ្ការីករួចហើយ រុះរោយលម្អង
ខ្មាសអស់អ្នកផង ព្រោះរឿងស្នេហា
ផ្កាខ្ញុំចោលសួន ទៅពួនឯណា
បើគ្មានវាសនា ដូចផ្កាគេឯង

ទីពឹងសួនគេ គេឥតប្រណី
សង្ឃឹមសួនថ្មី ដីបែកក្រហែង
ទីពឹងសួនគេ គេឥតប្រណី
សង្ឃឹមសួនថ្មី ដីបែកក្រហែង
ផ្កាខ្ញុំអភ័ព្វ ជាប់ចិត្តចំបែង
ដុះតែឯកឯង កណ្ដាលថ្នាលកម្ម

ផ្ការីករួចហើយ រុះរោយលម្អង
ខ្មាសអស់អ្នកផង ព្រោះរឿងស្នេហា
ផ្ការីករួចហើយ រុះរោយលម្អង
ខ្មាសអស់អ្នកផង ព្រោះរឿងស្នេហា
ផ្កាខ្ញុំចោលសួន ទៅពួនឯណា
បើគ្មានវាសនា ដូចផ្កាគេឯង

ទីពឹងសួនគេ គេឥតប្រណី
សង្ឃឹមសួនថ្មី ដីបែកក្រហែង
ទីពឹងសួនគេ គេឥតប្រណី
សង្ឃឹមសួនថ្មី ដីបែកក្រហែង
ផ្កាខ្ញុំអភ័ព្វ ជាប់ចិត្តចំបែង
ដុះតែឯកឯង កណ្ដាលថ្នាលកម្ម

Writer(s): Ell Bunna

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить