Тексты песен

ឱ! ទ្រូង... ខ្ញុំអឺយ
ថ្ងៃណាឡើយ ទើបបានស្គាល់ត្រើយវាសនា
មានទុក្ខ ចុកឈាមក្រៀមឱរា
សង្កត់អឺ ចិន្តា រង់ចាំស្នេហារុះរោយ

គេខ្ពើម... ខ្លួនណាស់
តែកម្មក្រាស់ លែងចេះនឹកខ្មាសអឺ ទៅហើយ
រស់នៅ ក្នុងជម្រៅចិត្តខ្សោយ
បណ្តែតអឺ បណ្តោយ លើជ្រោយសមុទ្ទទឹកភ្នែក

គេមកពុះទ្រូង រូងយកស្នេហ៍ខ្ញុំ
ដែលខំសន្សំ ទាំងយំទាំងស្រែក
ឱ! ព្រានចិត្តបាប មកខាបបំបែក
ហែកយកព្រលឹងអឺ ស្នេហា

នឹកឡើង... សែនខ្នាញ់
ខំស្រឡាញ់ មិនគួរគេផ្ចាញ់អឺ ចិន្តា
ចិត្តត្រង់ ត្រូវបាត់បង់ខ្លឹមសារ
ត្រូវស្រីអឺ ប្រហារ
ដោយសារព្រួញស្នេហ៍ប្រែប្រួល

គេមកពុះទ្រូង រូងយកស្នេហ៍ខ្ញុំ
ដែលខំសន្សំ ទាំងយំទាំងស្រែក
ឱ! ព្រានចិត្តបាប មកខាបបំបែក
ហែកយកព្រលឹងអឺ ស្នេហា

នឹកឡើង... សែនខ្នាញ់
ខំស្រឡាញ់ មិនគួរគេផ្ចាញ់អឺ ចិន្តា
ចិត្តត្រង់ ត្រូវបាត់បង់ខ្លឹមសារ
ត្រូវស្រីអឺ ប្រហារ
ដោយសារព្រួញស្នេហ៍ប្រែប្រួល

Writer(s): Meas Hok Seng

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить