Тексты песен
គោកខ្ពស់ក្បាលសឧត្ដរមានជ័យ
រាជក្រុងបុរីព្រំដែនសីមា
អធ្រាត្រស្ងប់ស្ងាត់ក្លិនក្លែបគន្ធា
លោមនាសាស្មានថាក្លិនខ្លួនស្រស់ស្រី
ដែនដីអូរស្មាច់នៅដាច់លើភ្នំ
សូរសៀងសត្វយំជាមន្ដតន្ត្រី
រៀមបងព្រាត់អូនឈាមក្រាលផែនដី
សូមកង្រីចាំប្ដីរក្សាចិត្តស្មោះ
រៀមឡើងលើភ្នំ
ឆ្ងាយជំរំភ្នំគោកខ្ពស់
រៀមសែននឹកស្រណោះ
រឿងយើងទាំងអស់
ធ្លាប់រស់ជាមួយគ្រួសារ
ម្លប់រួតចំប៉ីភក្ដីស្នេហ៍ខ្ញុំ
អូរអំពិលទុំទ្រនំវាសនា
បើបងក្សិណក្ស័យចោលថ្លៃចិន្ដា
សូមស្នេហារក្សាបុត្រភ្ងាយើងផង
គោកខ្ពស់ក្បាលសឧត្ដរមានជ័យ
រាជក្រុងបុរីព្រំដែនសីមា
អធ្រាត្រស្ងប់ស្ងាត់ក្លិនក្លែបគន្ធា
លោមនាសាស្មានថាក្លិនខ្លួនស្រស់ស្រី
ដែនដីអូរស្មាច់នៅដាច់លើភ្នំ
សូរសៀងសត្វយំជាមន្ដតន្ត្រី
រៀមបងព្រាត់អូនឈាមក្រាលផែនដី
សូមកង្រីចាំប្ដីរក្សាចិត្តស្មោះ
រៀមឡើងលើភ្នំ
ឆ្ងាយជំរំភ្នំគោកខ្ពស់
រៀមសែននឹកស្រណោះ
រឿងយើងទាំងអស់
ធ្លាប់រស់ជាមួយគ្រួសារ
ម្លប់រួតចំប៉ីភក្ដីស្នេហ៍ខ្ញុំ
អូរអំពិលទុំទ្រនំវាសនា
បើបងក្សិណក្ស័យចោលថ្លៃចិន្ដា
សូមស្នេហារក្សាបុត្រភ្ងាយើងផង