Тексты песен

នៅលើខ្នងភ្នំ ខ្យល់ភ្នំរំភើយ
ពពកបក់បោកមកហើយ
ស្ងួនអើយកើយដួងចិត្តបង
ស្ដាប់វាចារៀមរ៉ាសាសង
ពីចិត្តកំពូលស្នេហ៍ស្នង
ផ្សងសាងជីវិតថ្មី

ផែនភ្នំធំខ្ពស់ជ្រោះជ្រៅវែងឆ្ងាយ
មើលទៅជើងមេឃឯនាយ
ឆ្ងាយអើយឆ្ងាយផុតនិស្ស័យ
ដូចវាសនារៀមរ៉ានឹងថ្លៃ
រស់ក្នុងអន្លុងទុក្ខភ័យ
គ្មានថ្ងៃស្រាកស្រាន្ត

Текст песни смотри ниже...

Надоела реклама? Стань подписчиком

អូ! អូនអើយនេះហើយជីវិត
ដែលព្រហ្មលិខិត
កម្រិតកម្មពៀរ វាសនាគ្រប់ប្រាណ
តែ ជីវិតរៀមនឹងកល្យាណ
តស៊ូគ្មានគ្រាអវសាន្ត
សាងឋានសុខសាន្តស្នេហា

ទ្រូងបងសថ្បហើយស្ងួនអើយចងចាំ
រយពាន់មុឺនសែនខែឆ្នាំ
ចាំស្នេហ៍ឥតប្រែចិន្តា
ភ្នំអើយភ្នំ ខ្ញុំសូមផ្ដាំថា
ទោះថ្ងៃខ្ញុំអស់សង្ខារ
ស្នេហាខ្ញុំមិនភ្លេចឡើយ

នៅលើខ្នងភ្នំ ខ្យល់ភ្នំរំភើយ
ពពកបក់បោកមកហើយ
អូនអើយកើយដួងចិត្តបង
ស្ដាប់វាចារៀមរ៉ាសាសង
ពីចិត្តកំពូលស្នេហ៍ស្នង
ផ្សងសាងជីវិតថ្មី

ផែនភ្នំធំខ្ពស់ជ្រោះជ្រៅវែងឆ្ងាយ
មើលទៅជើងមេឃឯនាយ
ឆ្ងាយអើយឆ្ងាយផុតនិស្ស័យ
ដូចវាសនារៀមរ៉ានឹងថ្លៃ
រស់ក្នុងអន្លុងទុក្ខភ័យ
គ្មានថ្ងៃស្រាកស្រាន្ត

អូ! អូនអើយនេះហើយជីវិត
ដែលព្រហ្មលិខិត
កម្រិតកម្មពៀរ វាសនាគ្រប់ប្រាណ
តែ ជីវិតរៀមនឹងកល្យាណ
តស៊ូគ្មានគ្រាអវសាន្ត
សាងឋានសុខសាន្តស្នេហា

ទ្រូងបងសថ្បហើយស្ងួនអើយចងចាំ
រយពាន់មុឺនសែនខែឆ្នាំ
ចាំស្នេហ៍ឥតប្រែចិន្តា
ភ្នំអើយភ្នំ ខ្ញុំសូមផ្ដាំថា
ទោះថ្ងៃខ្ញុំអស់សង្ខារ
ស្នេហាខ្ញុំមិនភ្លេចឡើយ

Writer(s): Im Song Soeum

Надоела реклама? Стань подписчиком

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить