Тексты песен

បានជួបបង នួនល្អងមានស្នេហ៍
បានរស់ក្បែរ ទ្រូងប្រុសវរមិត្រ
ជួបប្រុសប្រាណ បានរួមរឹត
ប្តូរដួងចិត្ត នឹងក្តីស្នេហា
សូមប្រុសមេត្តា ដល់ចិន្តាអូន ដែលខំបេតី

នឹកដល់គ្រា ពុំងាលួងលោម
អង្អែលទ្រូង ថ្នមផ្គាប់ចិត្តស្រី
ក្លិនប្រុសពៅ ហាក់នៅថ្មីថ្មី
ធ្វើឱ្យស្រី បំភ្លេចមិនបាន
រូបប្រុសផុំផាន
បានរួមប្រាណ ជាគូវាសនា

Текст песни смотри ниже...

Надоела реклама? Стань подписчиком

ចិត្តស្រៀវស្រើប រំភើបក្នុងកាយ
បានសប្បាយ អស់ក្តីទុក្ខា
បានជួបបង នួនល្អងស្នេហា
ជួបសង្សារ ជាគូជីវិត
អារម្មណ៍អូនគិត
ដួងចិត្តអូនឥត គ្មានចិត្តបែកបែរ

នឹកដល់ដៃ ប្រុសពៅថ្នមបី
ប្រុសពិសី ដែលអូនខំថែ
អូនស្រលាញ់ អូនចាញ់ក្តីស្នេហ៍
កុំគេចកែ ណាប្រុសសង្សារ
ចិត្តអូនប្រាថ្នា ស្នេហាតែរូបបងមួយ

បានជួបបង នួនល្អងមានស្នេហ៍
បានរស់ក្បែរ ទ្រូងប្រុសវរមិត្រ
ជួបប្រុសប្រាណ បានរួមរឹត
ប្តូរដួងចិត្ត នឹងក្តីស្នេហា
សូមប្រុសមេត្តា
ដល់ចិន្តាអូន ដែលខំបេតី

នឹកដល់គ្រា ពុំងាលួងលោម
អង្អែលទ្រូង ថ្នមផ្គាប់ចិត្តស្រី
ក្លិនប្រុសពៅ ហាក់នៅថ្មីថ្មី
ធ្វើឱ្យស្រី បំភ្លេចមិនបាន
រូបប្រុសផុំផាន បានរួមប្រាណ ជាគូវាសនា
បានរួមប្រាណជាគូវាសនា

Writer(s): Huoy Meas

Надоела реклама? Стань подписчиком

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить