Тексты песен

ស្តាប់សូរទឹកភ្លៀងច្រៀងលង់អារម្មណ៍
នាំឱ្យចិត្តខ្ញុំ យំសួររកបង
ចន្ទ្រាព្រាត់មេឃ សេកសួរបង្គង
រកម្ចាស់នួនល្អង ព្រាត់ទៅទីណា

បើស្រីមានទាស់ ម្តេចប្រុសមិនស្តី
ឱ្យអូនយល់ន័យ មុនថ្លៃប្រេះឆា
សម្តីមួយម៉ាត់ អូនសែនខ្លោចផ្សា
ថាអស់កម្មពៀរ ពុំងាឃ្លាតឆ្ងាយ

Текст песни смотри ниже...

Надоела реклама? Стань подписчиком

អកលាទ្រនំ ទ្រូងខ្ញុំស្ទើរប្រេះ
បាត់បងថ្ងៃនេះ ទុក្ខគ្មានរសាយ
បាត់ស្ងួនចរណៃ ស្រីយំឥតស្បើយ
តើពេលណាឡើយប្រាណអើយផុតហ្មង

គង្គាទឹកភ្នែក ជ្រែកដងព្រឹក្សព្រៃ
ជួយនាំសម្តី ទៅប្រាប់នួនល្អង
ថាស្រីនៅចាំ គ្មានថ្ងៃប្រែខ្នង
ជាតិនេះគ្មានបង ស៊ូក្ស័យមរណា

អកលាទ្រនំ ទ្រូងខ្ញុំស្ទើរប្រេះ
បាត់បងថ្ងៃនេះ ទុក្ខគ្មានរសាយ
បាត់ស្ងួនចរណៃ ស្រីយំឥតស្បើយ
តើពេលណាឡើយប្រាណអើយផុតហ្មង

គង្គាទឹកភ្នែក ជ្រែកដងព្រឹក្សព្រៃ
ជួយនាំសម្តី ទៅប្រាប់នួនល្អង
ថាស្រីនៅចាំ គ្មានថ្ងៃប្រែខ្នង
ជាតិនេះគ្មានបង ស៊ូក្ស័យមរណា

Writer(s): សុខ ស្រីនាង

Надоела реклама? Стань подписчиком

API Calls

Скробблишь из Spotify?

Подключи свой аккаунт Spotify к аккаунту Last.fm и регистрируй все, что ты слушаешь в приложениях Spotify на всех устройствах и платформах.

Подключиться к Spotify

Отклонить