Letras
ថ្នក់ទឹកផ្កាលឿងនឹករឿងស្រុកស្រែ
ត្រពាំងស្រងែពេលខែស្រូវទុំ
ឈូករ័ត្នស្បៃរឿងរីករោយក្រពុំ
ផ្កាស្រស់លឿងទុំក្នុងសួនវាសនា
ស្រណោះស្រុកស្រែចុងខែកត្តិក
ធ្លាក់ខ្យល់រអឹកនឹករឿងខ្លោចផ្សា
លួចស្រលាញ់ស្រីលាក់ក្នុងឱរា
សូមលោកមេបាមេត្តាប្រណី
សំឡេងតាវៅពេលអស្ដង្គត
សូរ្យសែងរលត់បាំងបាត់រស្មី
បងរស់កំព្រាជាមួយរាត្រី
ជំនោរនិរតីប្រណីខ្ញុំផង
រាត្រីរនោចសល់តែតារា
គយគន់វេហាស៍ចិន្ដាមួហ្មង
កេសរពេញវ័យមានម្ចាស់គ្រប់គ្រង
រៀមមានបំណងសូមចងវាសនា
សំឡេងតាវៅពេលអស្ដង្គត
សូរ្យសែងរលត់បាំងបាត់រស្មី
បងរស់កំព្រាជាមួយរាត្រី
ជំនោរនិរតីប្រណីខ្ញុំផង
រាត្រីរនោចសល់តែតារា
គយគន់វេហាស៍ចិន្ដាមួហ្មង
កេសរពេញវ័យមានម្ចាស់គ្រប់គ្រង
រៀមមានបំណងសូមចងវាសនា