Letras
ចាប់តាំងពីយើងជួបគ្នា ជាគូសង្សារ
មានមេត្រីក្ដីស្នេហា សែនសុខាពុំដែលអាក់
ចិត្តស្មោះស្ម័គ្រ ពេកក្រៃ
ឱ!កែវបងព្រេងនួនល្អង បានដូចបំណង
រៀមប្រាថ្នានឹងថ្លើមថ្លៃ យើងសព្វថ្ងៃសែនសុខា
ពុំដែលមានចិត្តហ្មងឡើយ
នេះហើយគឺជាភ័ព្វព្រេងសំណាង ដែលយើងសាងណាកែវអើយ
នេះហើយណាពុំងាបង សូមបានស្បើយទុក្ខា
កែវពុំងា
យើងនៅជិតស្និទ្ធរួមគ្នា ឲ្យអង្វែងយូរ
ជាគូគ្រងឥតស្មៅហ្មង ជាមួយបងជាសុខសាន្ត
ឥតរំខានណាកែវអើយ
នេះហើយគឺជាភ័ព្វព្រេងសំណាង ដែលយើងសាងណាកែវអើយ
នេះហើយណាពុំងាបង សូមបានស្បើយទុក្ខា
កែវពុំងា
យើងនៅជិតស្និទ្ធរួមគ្នា ឲ្យអង្វែងយូរ
ជាគូគ្រងឥតស្មៅហ្មង ជាមួយបងជាសុខសាន្ត
ឥតរំខានណាកែវអើយ