កណ្តាលដួងចិត្ត

Letras

ខ្ញុំរួចទោសផុតជ្រោះអឺ!ស្នេហា
ឋានវិមានសោកា ជារឿងទុក្ខារីងរៃ
សូមលាហើយព្រោះអស់អឺ! និស្ស័យ អស់និស្ស័យ
ដើម្បីកុំឱ្យតណ្ហា
ផ្តន្ទាថា ខ្ញុំជាជនសំណល់

ជីវិតថ្លៃចៃដន្យអឺ! វាសនា
ស្តាយលោហិតមាតា ដែលអស់សង្ខារខានយល់
យើងទាំងពីរឆ្លងផុតឋានអឺ! អំពល់ ឋានអំពល់
ព្រោះវាសនាសាងឫសគល់
ផុតផល ពីអំរែកកម្ម

Letra continua abaixo...

Não quer ver anúncios? Atualize agora

សូមប្រកាស ដល់អស់ទេវតា
ជួយចាំរឿងស្នេហា កណ្តាលដួងចិត្តនៃខ្ញុំ
សូមឱ្យចិន្តា នៃបុប្ផាក្រពុំ
មករួបរួមមនោរម្យ ព្រមជាគូវាសនា

ឱ!កណ្តាលថ្នាលជីវិតអឺ! ចុងក្រោយ
អូនកុំបណ្តោយ ឱ្យមានចិត្តប្រេះឆា
ជួយអាណិតដល់ជីវិតអឺ! កំព្រា កំព្រា
ជួយបងផងណាពុំងា
រួមរស់ជាគ្នា លុះគ្រាអវសាន្ត

ឱ! កណ្តាលថ្នាលជីវិតអឺ! ចុងក្រោយ
អូនកុំបណ្តោយ ឱ្យមានចិត្តប្រេះឆា
ជួយអាណិតដល់ជីវិតអឺ! កំព្រា កំព្រា
ជួយបងផងណាពុំងា
រួមរស់ជាគ្នា លុះគ្រាអវសាន្ត

Writer(s): Sinn, Kim Sam Ell, Long Bovith

Não quer ver anúncios? Atualize agora

API Calls

Scrobble do Spotify?

Conecte a conta do Spotify à conta da Last.fm e faça o scrobble de tudo o que você ouve, seja em qualquer app para Spotify, dispositivo ou plataforma.

Conectar ao Spotify

Descartar