Letras
ដើរពីរនាក់ ស្តាប់សូរភ្លៀងធ្លាក់រលឹម! រលឹម!
គួរឱ្យសប្បាយចិន្តា
បងប្រាប់អូនថា បងស្រឡាញ់តែអូន
ស្រឡាញ់តែអូនមួយ
គ្មានទេគេចកែ ប្រួលប្រែសាវា
គ្មានរេទៅណា
ចោលបុប្ផាឡើយ
ចិត្តបងនៅស្មោះ មិនព្រងើយ
ឱ្យរូបស្រីខ្លោចផ្សា
ឥឡូវប្រួលប្រែសាវា
បងស្បថស្បែ
ថាបងគ្មានប្រែក្បត់ពីរូបអូនសោះឡើយ
ក្នុងមួយជាតិនេះ
ថ្ងៃមុនអូនឃើញ
ប្រុសបងខំត្រិះរិះ រកគំនិតថ្មី
អូនដឹងថាបងពិតជាចង់ដោះដៃ
បងគ្មានអាល័យ
ទៅក្តីស្នេហាយើង
បងចង់បំភ្លេចចោលរូបអូន
ព្រោះអូនអស់សម្រស់
មើលចុះ ចិត្តប្រុសក្នុងលោក!