Letras

ទឹកភ្លៀងស្រក់ ហូរដក់ចិត្តស្រី
ដុះដាលស្នាមស្នេហ៍អាល័យ គួចលិចហឬទ័យកំព្រា
ខំយំស្រែករកពុំងា ឱ្យបងលោមចិន្តា
ជីវ៉ាផុតទុក្ខ សៅហ្មង

ឱចិត្តអើយ អ្នកខុសពីមុន
ពេលនេះប្រែជាជ្រាយទន់ បេះដូងហេតុអ្វីនឹកបង
មាត់ថាស្អប់ តែចិត្តនៅប៉ង
ចង់រស់ក្បែរទ្រូងបង នួនល្អងកក់ក្តៅចិន្តា

Letra continua abaixo...

Não quer ver anúncios? Atualize agora

បេះដូងអើយធ្លាប់ក្លាហាន ឈ្នះអស់ចិត្តបំពាន
ពេលនេះម្តេចខុសតម្រា
លួចស្នេហ៍ លួចគិត លួចប៉ងប្រាថ្នា
ស៊ូក្ស័យក្នុងដៃជីវ៉ា ចិន្តាទោះសូន្យនៅប៉ង

សូមចិត្តប្រុសអ្នកកុំប្រួលប្រែ នៅគង់វង្សរយឆ្នាំខែ
ជួយថែស្នេហ៍ ឱ្យម៉ត់ហ្មង
សូមអ្នកតាព្រៃជួយចាំផង
រួមជាគូនឹងបង ស្នេហ៍ស្នងជានិរន្តរ៍អើយ

បេះដូងអើយធ្លាប់ក្លាហាន ឈ្នះអស់ចិត្តបំពាន
ពេលនេះម្តេចខុសតម្រា
លួចស្នេហ៍ លួចគិត លួចប៉ងប្រាថ្នា
ស៊ូក្ស័យក្នុងដៃជីវ៉ា ចិន្តាទោះសូន្យនៅប៉ង

សូមចិត្តប្រុសអ្នកកុំប្រួលប្រែ នៅគង់វង្សរយឆ្នាំខែ
ជួយថែស្នេហ៍ ឱ្យម៉ត់ហ្មង
សូមអ្នកតាព្រៃជួយចាំផង
រួមជាគូនឹងបង ស្នេហ៍ស្នងជានិរន្តរ៍អើយ

Writer(s): សុខ ស្រីនាង

Não quer ver anúncios? Atualize agora

API Calls

Scrobble do Spotify?

Conecte a conta do Spotify à conta da Last.fm e faça o scrobble de tudo o que você ouve, seja em qualquer app para Spotify, dispositivo ou plataforma.

Conectar ao Spotify

Descartar