វាសនាខ្សែទឹកឈូ

Tekst

ឱខ្សែទឹកឈូ វាសនាខ្ញុំអើយ
យំសោកឥតស្បើយ ចិន្តាមួរហ្មង
ទឹកឈូហូរគួច គួចយកទូកក្តោង
ដូចជារូបបង រងទឹកនេត្រា

ខ្ញុំសូមផ្តែផ្តាំតាមទឹករលក
សូមអ្នកនាំយកពាក្យពេចន៍ស្នេហា
ទៅប្រាប់ដល់ស្រីដោយក្តីមេត្តា
ថាខ្ញុំនេះណាអភ័ព្វកន្លង

បើអូនឃ្លាតប្រាណ បានទៅគេហើយ
អូនអើយ សូមអូនកុំបំភ្លេចបង
នឹករៀមផង នួនល្អងត្រួយហរទ័យ
បើអូន ឃ្លាតប្រាណបានទៅគេហើយ
អូនអើយ សូមអូនកុំបំភ្លេចបង
នឹករៀមផង នួនល្អងត្រួយហរទ័យ

មួយឆ្នាំពីរឆ្នាំកន្លងផុតទៅ
រៀមចាំមើលពៅ តបតសម្តី
ពុំឃើញដំណឹងរៀមស្ទើរនឹងក្ស័យ
ពុំគួរស្រីថ្លៃដាច់ក្តីមេត្តា

អាសូរទូកក្តោងលិចបាត់ទៅហើយ
ដូចស្រស់ត្រើនត្រើយមិនឆ្លើយវាចា
ជីវិតជាតិនេះរស់គ្មានខ្លឹមសារ
ស្គាល់តែទុក្ខាចិន្តាមួរហ្មង

API Calls

Scrobblujesz ze Spotify?

Powiąż swoje konto Spotify ze swoim kontem Last.fm i scrobbluj wszystko czego słuchasz z aplikacji Spotify na każdym urządzeniu lub platformie.

Powiąż ze Spotify

Usuń