បញ្ចពិធកល្យាណី

Tekst

ឱ! នារីដែលបងពេញចិត្ត
ស្មើនឹងជីវិត
គឺបញ្ចពិធកល្យាណី
មានតែអូនទេដែលចិត្តបង
បំណងបេតី
ក្រោមមេឃលើដី
គ្មានស្រីផ្ទឹមបាន

តាំងពីកើតមកបងមិនដែល
ឃើញឡើយណាអូន
រូបដូចគេសូន ពីសួគ៌ាឋាន
រូបសម្រស់សម្ផស្សទាំងប្រាំ
បំភ្លេចមិនបាន
ខ្វល់ខ្វាយក្នុងប្រាណ
រាល់សាយបាត

Kontynuacja tekstu utworu poniżej...

Nie chcesz oglądać reklam? Ulepsz teraz

រៀមចង់បានតែ បញ្ចពិធ
កល្យាណី
ទោះបីលំបាក ក៏ខំសង្វាត
បើសិនបានកល្យាណមកហើយ
មិនឱ្យអូនឃ្លាត
រាប់រយជាតិ បងសូមថ្មមបី

បើសិនជាវាចាមិនសម
នាំអន់ចិន្ដា
សូមតែមេត្តា ណាកល្យាណី
កុំបំភ្លេចពាក្យពេចន៍សំដី
ដែលទន្សាយព្រៃ
អង្វររស្មីនៃព្រះចន្រ្ទា

រៀមចង់បានតែ បញ្ចពិធ
កល្យាណី
ទោះបីលំបាក ក៏ខំសង្វាត
បើសិនបានកល្យាណមកហើយ
មិនឱ្យអូនឃ្លាត
រាប់រយជាតិ បងសូមថ្មមបី

បើសិនជាវាចាមិនសម
នាំអន់ចិន្ដា
សូមតែមេត្តា ណាកល្យាណី
កុំបំភ្លេចពាក្យពេចន៍សំដី
ដែលទន្សាយព្រៃ
អង្វររស្មីនៃព្រះចន្រ្ទា
អង្វររស្មីនៃព្រះចន្រ្ទា

Writer(s): Voy Ho, Svay Sam Eua, Mer Bun, Has Salan, Sin Sisamouth

Nie chcesz oglądać reklam? Ulepsz teraz

API Calls

Scrobblujesz ze Spotify?

Powiąż swoje konto Spotify ze swoim kontem Last.fm i scrobbluj wszystko czego słuchasz z aplikacji Spotify na każdym urządzeniu lub platformie.

Powiąż ze Spotify

Usuń