歌詞
កាលនៅ តូចៗ ស្រឡាញ់គ្នា
បែក ពុំងារតែមួយពេលសោះ
ឃើញអូន ចិត្តផ្លាស់ប្តូរទាំងអស់
ម្តេច បានថ្លៃអៀនហ្នឹងរូបប្រុស
និយាយអូនស្តាប់ តែមិនព្រមឆ្លើយឆ្លងសោះ
ព្រមស្ម័គ្រស្មោះនៅអៀនអីដល់ ម្លឹង
បើនៅ មុខគេបងមិនថា
ក្រោម ដួងចន្ទ្រាយប់ថ្មើហ្នឹង
មានអី គួរខ្មាសទៀតព្រលឹង
បង ធ្វើអ្វីខុសបានអូនខឹង
បែកគ្នា ឃ្លាតឆ្ងាយ បងឯនាយគេងរំពឹង
ចង់ជួបព្រលឹងសារសងសំដី
ឥឡូវបានជួបពិត តែគិតមិនយល់
ម្តេចស្រស់និមល ព្រងើយនឹងស្នេហ៍
បង ស៊ូរងចាំអូន រាប់ឆ្នាំរាប់ខែ
បាន ជួបហើយស្រាប់តែ ពុំងារមិនចេញស្តី
និយាយ មួយម៉ាត់អស់ចិន្តា
បើ យើងបែកគ្នាគឺរូបស្រី
ទទួលកំហុសព្រោះមិនស្តី
ខ្មាសសង្សារចាស់ ខ្មាសធ្វើអ្វី?
ធ្លាប់នៅជិតគ្នា តាំងពីមិនទាន់ដឹងក្តី
អៀនដល់ណាស្រីព្រលឹងបងអើយ
ឥឡូវបានជួបពិត តែគិតមិនយល់
ម្តេចស្រស់និមល ព្រងើយនឹងស្នេហ៍
បង ស៊ូរងចាំអូន រាប់ឆ្នាំរាប់ខែ
បាន ជួបហើយស្រាប់តែ ពុំងារមិនចេញស្តី
និយាយ មួយម៉ាត់អស់ចិន្តា
បើ យើងបែកគ្នាគឺរូបស្រី
ទទួលកំហុសព្រោះមិនស្តី
ខ្មាសសង្សារចាស់ ខ្មាសធ្វើអ្វី?
ធ្លាប់នៅជិតគ្នា តាំងពីមិនទាន់ដឹងក្តី
អៀនដល់ណាស្រីព្រលឹងបងអើយ