歌詞
សែនស្រឡាញ់ ស្រឡាញ់ពេញចិត្ត
ចង់រួមរិតជាគូវាសនា
តាំងពីរៀមបងបានយល់ភក្រ្តា
ចិន្តាប្រាប់ថាស្នេហ៍ស្នង
សែនស្រឡាញ់ ស្រឡាញ់គ្មានទាស់
ស្រឡាញ់ស្មោះ ចិត្តប្រុសគ្មានហ្មង
បើសិនស្រីប្រណីដល់រូប បង
នួនល្អងសូមស្រីវាចា
ឱ្យរៀមធ្វើម្តេច?
ឱ្យរៀមធ្វើម្តេច?
ចំពោះ កិច្ចស្នេហា
តើឱ្យរៀមចាំ?
រៀមចាំ ឬយ៉ាងណា?
សូមមេត្តាឆ្លងឆ្លើយ
សែនស្រឡាញ់ ស្រឡាញ់អ្វីម្លេះ
ស្ទើរតែប្រេះឪរ៉ារៀមហើយ
បើសិនបានប្រាណអូនមកកៀកកើយ
ម្លេះសាយរៀមស្បើយទុក្ខា
ឱ្យរៀមធ្វើម្តេច?
ឱ្យរៀមធ្វើម្តេច?
ចំពោះ កិច្ចស្នេហា
តើឱ្យរៀមចាំ?
រៀមចាំ ឬយ៉ាងណា?
សូមមេត្តាឆ្លងឆ្លើយ
សែនស្រឡាញ់ ស្រឡាញ់អ្វីម្លេះ
ស្ទើរតែប្រេះឪរ៉ារៀមហើយ
បើសិនបានប្រាណអូនមកកៀកកើយ
ម្លេះសាយរៀមស្បើយទុក្ខា
សែនស្រឡាញ់ ស្រឡាញ់ពេញចិត្ត