歌詞
មើលផ្ទៃគង្គាវែងឆ្ងាយ
គួរឲ្យសប្បាយ សប្បាយរីករាយ
តែចិត្តខ្វល់ខ្វាយ គ្មានរសាយពីទុក្ខា
ទឹករលក បក់បោកខ្វល់ឱរា
ហាក់សួរថា ឯណាគូអ្នក
ដួងចិត្តពោរពេញ អំពល់
កើតក្តីកង្វល់ នឹកដល់វលក្ខណ៍
ដែលខានយល់ភក្ត្រ ខានរួមរ័កក្តីស្នេហា
តែរៀមស្រមៃ ចាំជាប់ចិន្តា
ពាក្យអូនថា វិលវិញណាបង
លុះបងវិលតាមសន្យា
ទាំងចិត្តស្នេហា គ្មានសៅហ្មង
ស្រាប់តែបាត់អូន ស្ងួនកែវនួនល្អង
ឯរូបបង ស្ទើរផុតសង្ខារ
តែខ្ញុំសូមផ្ញើបណ្តាំ
សូមព្រះពាយនាំពាំយកពាក្យខ្ញុំ
ផ្តាំទៅសង្សារថាខ្ញុំស្វែងរកនួនល្អង
សូមត្រលប់វិលមកដូចបំណង
ជួបនឹងបងជាគូគាប់អើយ
តែខ្ញុំសូមផ្ញើបណ្តាំ
សូមព្រះពាយនាំពាំយកពាក្យខ្ញុំ
ផ្តាំទៅសង្សារថាខ្ញុំស្វែងរកនួនល្អង
សូមត្រលប់វិលមកដូចបំណង
ជួបនឹងបងជាគូគាប់អើយ