歌詞
ប្រុសគេដទៃ
ស្រីប្រឹងចោមស្រឡាញ់
ប្រុសខ្ញុំស្រីចោមក្នាញ់
លួចស្អប់គ្រប់គ្នា
គេចោទប្រុសដូចខ្ញុំ
ទុកស្មើអ្នកងារ
ទ្រូងជាំគ្រាំគ្រា
ព្រោះវាសនា
ចោរលួចរបស់ព្រោះ
ចង់ធ្វើអ្នកមាន
ចោរខ្ញុំមិនហ៊ានព្រោះ
ខ្លាចមានទោសា
ចោរខ្ញុំចោរចិត្តជា
លួចត្រឹមស្នេហា
លួចមើលតែភក្ត្រា
ស្រស់ពិសី
ខ្ញុំចង់ធ្វើចោរដែរ
តែចិត្តជា
មាននាមនិងងារជាកវី
ចិត្តកួចលួចបេតី
ទោះច្រើនខែថ្ងៃលួចស្នេហា
មិនដែលបានសោះព្រោះ
ខ្ញុំមិនសូវហ៊ាន
តែនឹងលួចបំពាន
អៀនម្ចាស់ចិន្តា
បើប្រែមានទោស
តើធ្លាក់ដល់ត្រឹមណា?
បើចោរលួចស្នេហា
ចោរលួចចិត្ត
ខ្ញុំចង់ធ្វើចោរដែរ
តែចិត្តជា
មាននាមនិងងារជាកវី
ចិត្តកួចលួចបេតី
ទោះច្រើនខែថ្ងៃលួចស្នេហា
មិនដែលបានសោះព្រោះ
ខ្ញុំមិនសូវហ៊ាន
តែនឹងលួចបំពាន
អៀនម្ចាស់ចិន្តា
បើប្រែមានទោស
តើធ្លាក់ដល់ត្រឹមណា?
បើចោរលួចស្នេហា
ចោរលួចចិត្ត