歌詞

តឹងទ្រូងស្ទើរបែក ទឹកភ្នែកហូរធ្លាក់ឯកឯង
ស្ទើរឆ្កួតវង្វេង ទ្រូងអូនចំបែងរីងរៃ
អូនអានអក្ខរា ដែលបងបញ្ជាក់ខែថ្ងៃ
អូនខំរាប់ដៃ បងថាវិលវៃ ថ្ងៃប្រាំមីនា

លើចុងត្នោតគោល ក្អែកបូលអូនអរអនេក
ខំជូតទឹកភ្នែក ស្មានថាបានយល់ភក្ត្រា
ចាំបាត់ចាំបាត់ ទ្រូងអូនចុកចាប់ពើតផ្សា
អូនយកអក្ខរា មកអានច្រើនសារ ឱ្យបានស្បើយទុក្ខ

以下、歌詞続く...

広告なしで音楽を楽しみませんか?今すぐアップグレード

ផ្គរលាន់ល្វើយល្វើយ ឆ្លងឆ្លើយដូចស័ព្ទសំដី
បើអត់ប្រុសថ្លៃ អកញីស៊ូចាំសំបុក
អូនស៊ូនៅព្រៅ ទ្រាំរស់គេងឱបក្ដីទុក្ខ
ប្រាថ្នាជាតិមុខ សូមជួបតែសុខ ប្រុសថ្លៃមួយអឺយ!

ឱ! ភូមិច្បារមន ជ្រកកោនរស់ផ្ញើជីវិត
ស្នាមស្នេហ៍អតីត រឿងពិត អ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះ ប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអឺយ! មានតែអ្នកហើយ ដែលខ្ញុំផ្ញើឆ្អឹង

ឱ! ភូមិច្បារមន ជ្រកកោនរស់ផ្ញើជីវិត
ស្នាមស្នេហ៍អតីត រឿងពិត អ្នកដឹងអស់ហើយ
កម្មខ្ញុំជាតិនេះ ប្រទះតែទុក្ខឥតស្បើយ
ឱ! ច្បារមនអឺយ! មានតែអ្នកហើយ ដែលខ្ញុំផ្ញើឆ្អឹង

広告なしで音楽を楽しみませんか?今すぐアップグレード

API Calls

Spotify 経由で Scrobble しているお客様へ

Spotify アカウントを Last.fm アカウントに接続すると Spotify で聞く音楽がすべてScrobble されます。使用するアプリやデバイス、プラットフォームの種類を気にする必要はもうありません。

Spotify に接続

却下