歌詞
សំឡេងឃ្មោះការ កត់ត្រាដួងចិត្ត
ចាររឿងស្នេហ៍មិនពិត
ប្រឌិតជិវិត ឱ្យខ្លោចផ្សា
ប្រុសព្រាន គ្មានក្តីមេត្តា
ជឿលង់ចិន្តា
រស់ខ្មាសលោកា ក្រៃណាព្រះអើយ
សំឡេងភ្លេងការ ប្រហារចិត្តខ្ញុំ
ចង់ស្រែកទ្រហ៊ោយំ
ប្រាប់ថាទុក្ខខ្ញុំ ទុក្ខរឿងស្នហា
ថា ខ្ញុំនៅស្រឡាញ់បង
អូនគេងសោកា
ឥឡូវប្រែជា បងបំភ្លេចអស់
ព្រះពាយផាត់មក នាំតែទុក្ខសោក
ចិន្តាវាយោគ សោកសៅព្រោះស្នេហ៍
នឹកឃើញយប់មួយ នៅក្រោមដួងខែ
បងបានស្បថស្បែ
ថាចិត្តបងស្នេហ៍ ស្នេហ៍តែរូបស្រី
ព្រះពាយ ផាត់អូននៅស្រឡាញ់បង
តែហួសក្តីបំណង
ព្រោះតែរូបបង រៀបការគូថ្មី
អូនស៊ូ គេងយំអាល័យ
យំលុះដល់ក្ស័យ
ព្រោះអីយើងគ្មាន និស្ស័យជាគូ