歌詞
ជើងមេឃពណ៌ខ្មៅ ហៅបងលែងឮអើយ
ស្រីណាមិនឈឺ ដួងចិត្តសេាកា
បើប្រុសក្បត់ សម្បថស្នេហា
ហ៊ានរៀបការ ផ្ទឹមនឹងគូថ្មី
តើសល់អ្វី? ឱ្យខ្ញុំសង្ឃឹម
ស្ដាយព្រហ្មចារីយ៍ ស្ដាយវ័យក្រមុំអើយ
យំមួយម៉ឺនឆ្នាំ ក៏មិនបាត់ដែរ
ឱ!ស្ពានអើយ អាណិតខ្ញុំទេ!
តើត្រូវជេរ? ឬមិនត្រូវជេរ?
ប្រុសក្បត់ស្នេហ៍ ចិត្តរេដូចភ្លៀង
ឱ!បងអើយ!បង អូនមិនខឹងទេ!
អូនមិនអឺយជេរទេ!
នៅតែស្នេហ៍ជានិច្ច
ឱ្យភ្លេចមិនភ្លេច
ថ្វីបើប្រុសមានល្បិច
ស៊ូយំសស្រិច ម្នាក់ឯង
ពីតូចដល់ធំ ខ្ញុំយំធម្មតាអើយ
យំព្រោះស្នេហា មិនដែលយំទេ!
តែពេលនេះ ខ្ញុំយំគ្មានល្ហែរ
ខ្ញុំខំទប់ទឹកភ្នែកណាស់ដែរ
តែទឹកភ្នែក នៅហូរដដែល
យប់នេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិអើយ
ប្រាប់ស្រីឯទៀត កុំឱ្យដូចខ្ញុំ
មែន! ស្នេហាផ្អែមជាងទឹកឃ្មុំ
តែស្នេហា អាចឱ្យយើងយំ
យំមិនបាត់
អស់មួយ... ជីវិត