អនិច្ចាស្នេហ៍ខ្ញុំ

歌詞

អម្រែកស្នេហា លើស្មាអ្នកក្រ ប្រឹងទប់
ខ្លាចដើរជំពប់ កម្មពៀរ
ជីវិតស្រេកឃ្លាន សីលទានមេត្តា
គួរឱ្យអនិច្ចា
ភពស្នេហានៃខ្ញុំ

បើដរាបណា ស្នេហាបាត់បង់អឺ ទៅមែន
ចិត្តជាព្រំដែនអឺ ដ៏ធំ
ត្រូវព្យុះមហាទុក្ខ វាយលុកបង្ខំ
ឱ្យស្វិតក្រៀមក្រំ
ចាកទ្រនំសុខសាន្ត

ឱ! បង្គងសេកសោមអឺយ
ម្តេចឡើយហើរចោល
ទីធ្លាប់ទំយោល ច្រៀងហួចកម្សាន្ត
ចោលសួនអឺ អារម្មណ៍ សៀវភៅធ្លាប់អាន
ផាហ៊ុមគ្របប្រាណ ក្នុងទែនសយនា

ភក្ត្រាប៉ប្រិម ញញឹមចុងក្រោយ បង្អស់
ធ្វើឱ្យស្រណោះអឺ គ្រប់គ្រា
បំភ្លេចរែងនឹក រឭកឈឺផ្សា
ដៃគក់ឱរា
សែនអនិច្ចាស្នេហ៍ខ្ញុំ

ឱ! បង្គងសេកសោមអឺយ
ម្តេចឡើយហើរចោល
ទីធ្លាប់ទំយោល ច្រៀងហួចកម្សាន្ត
ចោលសួនអឺ អារម្មណ៍ សៀវភៅធ្លាប់អាន
ផាហ៊ុមគ្របប្រាណ ក្នុងទែនសយនា

ភក្ត្រាប៉ប្រិម ញញឹមចុងក្រោយ បង្អស់
ធ្វើឱ្យស្រណោះអឺ គ្រប់គ្រា
បំភ្លេចរែងនឹក រឭកឈឺផ្សា
ដៃគក់ឱរា
សែនអនិច្ចា... ស្នេហា... អឺយ

Writer(s): Meas Hok Seng

API Calls

Spotify 経由で Scrobble しているお客様へ

Spotify アカウントを Last.fm アカウントに接続すると Spotify で聞く音楽がすべてScrobble されます。使用するアプリやデバイス、プラットフォームの種類を気にする必要はもうありません。

Spotify に接続

却下