歌詞
វាចាប្រុស ពិរោះដូចជាតន្ត្រី
ធ្វើឱ្យស្រី រន្ធត់ញាប់ញ័រឱរា
ចេះលួងលោម ថ្នាក់ថ្នមអង្អែលចិន្តា
ផ្សងប្រាថ្នា ស្នេហាស្មោះលើរូបស្រី
ពាក្យអង្វរ សូរសៀងក៏គួរអាណិតទោះឆ្ងាយ
គួរផ្ញើចិត្ត ផ្ញើជីវិតនឹងប្រុសថ្លៃ
តែរអែង ខ្លាចក្រែងចិត្តមិនភក្ដី
នាំឱ្យស្រី កើតក្ដីដោយសារហ្មងសៅ
សត្វកន្លង់ តែងស្រែករកលំអងផ្កា
ឆ្អែតកាលណា ក៏ហើយចោលផ្កាបាត់ទៅ
ឱ្យបុប្ផា រងទុក្ខខ្លោចផ្សានិត្យនៅ
ក្នុងជ្រោះជ្រៅ ក្ដៅក្ដួលតែឯងឯកា
ប្អូនខ្លាចតែ ប្រុសស្នេហ៍ដូចជាកន្លង់
ស្គាល់លំអង ហើយបោះបង់ចោលបុប្ផា
តែបើពិត ថាចិត្តស្មោះដូចវាចា
ទោះយ៉ាងណា អូនស៊ូលុះត្រាតែក្ស័យ
សត្វកន្លង់ តែងស្រែករកលំអងផ្កា
ឆ្អែតកាលណា ក៏ហើយចោលផ្កាបាត់ទៅ
ឱ្យបុប្ផា រងទុក្ខខ្លោចផ្សានិត្យនៅ
ក្នុងជ្រោះជ្រៅ ក្ដៅក្ដួលតែឯងឯកា
ប្អូនខ្លាចតែ ប្រុសស្នេហ៍ដូចជាកន្លង់
ស្គាល់លំអង ហើយបោះបង់ចោលស្នេហា
តែបើពិត ថាចិត្តស្មោះដូចវាចា
ទោះយ៉ាងណា អូនស៊ូលុះត្រាតែក្ស័យ