អក្ខរាតាមតន្ត្រី

Testo

រៀមសូមផ្ញើ សារជូនស្រី
តាមសៀងតន្ត្រី មានន័យថា សូមផ្ញើចិត្ត
ព្រោះរៀមស្មោះ ចំពោះអូនពិត
កុំវរមិត្រគិតដោះដៃ

ពេលដែលរៀមយល់អូនជាក់
នេត្រាជំពាក់ លើភក្ត្រដែលមានរស្មី
កួចប្រាថ្នា ចិន្ដាស្រមៃ
ខ្វល់ព្រោះស្រី រាល់វេលា

គ្រាដែលដួងចិត្តឃ្លាតពៅ
រៀមចាំនូវ តែវាចា
ដែលកត់ទុកនឹងសោតា
គ្មានថ្ងៃណាចិន្ដាភ្លេចទេ

ជឿចិត្តបងចុះណាថ្លៃ
នេះជាសម្ដី មានន័យហូរពីបុព្វេ
អាសូរផងឱ្យបងបានល្ហែ
ពីទ្វីបស្នេហ៍ ឥតរស្មី

គ្រាដែលដួងចិត្តឃ្លាតពៅ
រៀមចាំនូវតែវាចា
ដែលកត់ទុកនឹងសោតា
គ្មានថ្ងៃណាចិន្ដាភ្លេចទេ

ជឿចិត្តបងចុះណាថ្លៃ
នេះជាសម្ដី មានន័យហូរពីបុព្វេ
អាសូរផង ឱ្យបងបានល្ហែ
ពីទ្វីបស្នេហ៍ ឥតរស្មី

ឥតរស្មី

Writer(s): Svay Sam Eua

API Calls

Esegui lo scrobbling da Spotify?

Collega il tuo account Spotify a quello di Last.fm ed esegui lo scrobbling di tutto quello che ascolti, da qualsiasi app di Spotify su qualsiasi dispositivo o piattaforma.

Collega a Spotify

Elimina